ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
រាជរដ្ឋាភិបាល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា
សេចក្តីប្រកាសព័ត៌មាន
នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ០៣:០០
នាទី
នៅវិមានរដ្ឋាភិបាល ទីស្តីការក្រុមប្រឹក្សា
អភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការនីតិ
សម្បទា
និងអភិវឌ្ឍន៍កម្ពុជា
បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពី
ភាពជាដៃគូ និងសុខដុមនីយកម្ម
(Partnership
and Harmonization TWG)
ក្រោមអធិបតីភាព
ឯកឧត្តម ឈៀង យ៉ាណារ៉ា
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា
និងអភិវឌ្ឍន៍
កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
(គ.ជ.នា/ក.អ.ក)។ កិច្ចប្រជុំនេះទទួលបានការចូលរួមពីសំណាក់ ឯកឧត្តម
លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ តំណាងក្រសួង
និងស្ថាប័នរាជរដ្ឋាភិបាល លេខាធិការដ្ឋាន
និងមន្ត្រីបង្គោលរបស់ក្រុមការងារ បច្ចេកទេសចម្រុះទាំង ១៩
វិស័យ និងប្រធានស្ថាប័នតំណាងដៃគូអភិវឌ្ឍន៍ទ្វេភាគី
និងពហុភាគី ព្រមទាំងតំណាងសង្គម ស៊ីវិលប្រមាណ
១៥០ រូប។
កិច្ចប្រជុំនេះមានគោលដៅចម្បងដើម្បី
ពិនិត្យវឌ្ឍភាពក្នុងការប្តេជ្ញាអនុវត្តភាពស័ក្តិសិទ្ធិ
ក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ព្រមទាំងកំណត់ទិសដៅឤទិ
ភាពសំខាន់ៗសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្រិតជាតិ
និងវិស័យ។
ក្នុងនោះ របៀបវារៈសំខាន់ៗដែលបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំ
រួមមាន ៖
១. ការធ្វើសុពលភាពលទ្ធផលនៃការតាមដានអង្កេតការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងប៊ូសាន
លើកទី ២
នៅប្រទេសកម្ពុជា ។
ស្របតាមការ
ប្តេជ្ញាសាកលដែលបានអនុម័តនាទីក្រុងប៊ូសាន
សាធារណរដ្ឋកូរ៉េ
ឆ្នាំ២០១១ កិច្ចការនេះបានដឹកនាំរៀបចំផ្ទាល់ដោយ គ.ជ.នា/ក.អ.ក ចំនួនពីរលើក គឺ លើកទី ១ ប្រព្រឹត្តទៅ នៅឆ្នាំ ២០១៣ និង លើកទី ២
កំពុងស្ថិតក្នុងដំណើរការពិភាក្សា និងអនុម័ត
២.
ការពិនិត្យលើវឌ្ឍនភាពក្នុងការអនុវត្តសូចនាករតាមដានរួមគ្នា (ឆ្នាំ
២០១៤-២០១៥) និងការធ្វើបច្ចុប្បន្នភាព លើសូចនាករនិងសម្មភាព
សម្រាប់ឆ្នាំ ២០១៦-២០១៨
៣.
ការពិនិត្យលើវឌ្ឍនភាព
និងឤទិភាពការងារក្នុងការអនុវត្តគោលការណ៍ណែនាំស្តីពីតួនាទី
និងការប្រព្រឹត្តទៅរបស់ក្រុមការងារបច្ចេកទេស
ចម្រុះ
ដែលទើបបានអនុម័តដោយ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
នាខែមករា ឆ្នាំ២០១៦
៤.
ការពិភាក្សាលើឯកសារទស្សនទាននៃរបាយការណ៍កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០១៦
និងការវាយតម្លៃ
អំពីប្រភពហិរញ្ញប្បទាន
សម្រាប់កិច្ចអភិវឌ្ឍន៍
ដែលគ្រោងរៀបចំដោយ គ.ជ.នា/ក.អ.ក នៅត្រីមាសទី ២ និង ទី ៣ ឆ្នាំ ២០១៦
៥.
ការពិភាក្សាលើការត្រៀមរៀបចំវាយតម្លៃពាក់កណ្តាលឤណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
និងការធ្វើមូលដ្ឋានីយកម្ម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
ជាលទ្ធផល
កិច្ចប្រជុំបានអនុម័តលើលទ្ធផលនៃការតាមដានអង្កេតការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងប៊ូសាន
លើកទី ២ នៅប្រទេសកម្ពុជា
ដែល គ.ជ.នា/ក.អ.ក
គ្រោងផ្ញើជូនក្រុមការងារភាពជាដៃគូសាកល
ឱ្យបានមុនកាលបរិច្ឆេទ កំណត់នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦
ខាងមុខ។
កិច្ចប្រជុំ ក៏ បានកំណត់ទិសដៅឤទិភាពការងារសម្រាប់ក្រុមការងារ
បច្ចេកទេសចម្រុះទាំងអស់ក្នុងការអនុវត្តសូចនាករតាមដានរួមគ្នា
ព្រមទាំងគោលការណ៍ ណែ នាំស្តីពីតួនាទី និងការប្រព្រឹត្ត
ទៅរបស់ក្រុមការងារបច្ចេកទេសចម្រុះ
ពិសេសការរួមចំណែកគាំទ្រការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។
រាជធានីភ្នំពេញ
ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦
|