សេចក្តីជូនព័ត៌មាន
Press Release
|
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំអន្តរក្រសួងត្រៀមសម្រាប់កិច្ចចរចារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និង
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងប៊ែកឡាំង នៃសាធារណរដ្ឋ
សហព័ន្ធអាលឺ្លម៉ង់ ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការ
នីតិសម្បទានិងអភិវឌ្ឍន៍ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) និងជាប្រធានគណៈប្រតិភូកម្ពុជាសម្រាប់កិច្ចចរចានេះ ដោយ
មានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោក លោកស្រី ដែលជាតំណាងជាន់ខ្ពស់ពីក្រសួង-ស្ថាប័ននៃរាជ- រដ្ឋាភិបាលចំនួន ៨ រួមមាន៖
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផៃ្ទ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងមុខងារសាធារណៈ, ក្រសួងសុខាភិបាល,
ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងផែនការ, និងអង្គភាពប្រឆាំងអំពើពុករលួយ ។ គោលដៅចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងឯកភាពលើ
សេចក្តីព្រាងរបៀបវារៈ, កំណត់ភារៈកិច្ចរបស់ក្រសួង-សា្ថប័នតាមរបៀបវារៈនីមួយៗ និងបញ្ហាផ្សេងៗ ដើម្បីត្រៀមសម្រាប់កិច្ចចរចាជាមួយភាគីមិត្ត
នាពេលខាងមុខ ។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់តែងតែរៀបចំកិច្ចចរចាទ្វេភាគីស្តីពីកិច្ចសហប្រតិបតិ្ត
ការអភិវឌ្ឍន៍ ជារៀងរាល់ពីរឆ្នាំម្តង ហើយកិច្ចចរចានាឆ្នាំនេះ គឺជាកិច្ចចរចាលើកទី ១៤ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ
អភិវឌ្ឍន៍ និងភាពជាដៃគូ ក៏ដូចជាដើម្បីពិភាក្សា និងឯកភាពជាលើកចុងក្រោយលើសំណើគម្រោង/កម្មវិធីអភិវឌ្ឍន៍ និងការសន្យាផ្តល់ហិរញ្ញប្បទាន
របស់រដ្ឋាភិបាលអាល្លឺម៉ង់ដល់កម្ពុជាសម្រាប់រយៈពេល ២ឆ្នាំ ២០១៩-២០២០ ដែលត្រូវបានស្នើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកាល
ពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នេះ ផ្តោតសំខាន់លើវិស័យអាទិភាព ចំនួន ៣ រួមមាន ៖ ១) វិស័យសុខាភិបាល
(ការគាំពារសុខមាលភាពសង្គម និងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ), ២) វិស័យអភិវឌ្ឍន៍ជនបទ, និង ៣) វិស័យអភិបាលកិច្ច
ដែលសុទ្ធសឹងជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី ៤ ។
គិតចាប់ពីឆ្នាំ១៩៩២-២០១៨ រដ្ឋាភិបាលអាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានឥតសំណងទ្វេភាគី សរុបប្រមាណជាង ៦០០ លានដុល្លារអាមេរិកស្មើ
នឹងប្រមាណ ៣% នៃទំហំហិរញ្ញប្បទានទាំងអស់ផ្តល់ដោយដៃគូរអភិវឌ្ឍន៍មកកម្ពុជា ។ ទំហំហិរញ្ញប្បទាននេះមិនរាប់បញ្ចូលហិរញ្ញប្បទាន ដែលភាគី
អាល្លឺម៉ង់ផ្តល់ដល់កម្ពុជាតាមរយៈគម្រោងថា្នក់តំបន់ និងសកលសហភាពអឺរ៉ុប អង្គការសហប្រជាជាតិស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងស្ថាប័នពហុភាគី
ដទៃទៀត ៕
|
រាជធានីភ្នំពេញ, ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩
|
|
|
|
|
|
|
|
|
|
|
|
|
|
|