សេចក្តីជូនព័ត៌មាន
Press Release
|
(ភ្នំពេញ) ៖ នារសៀលថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា
និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ប៉ូលីន ថាមេស៊ីស អ្នកសម្រប
សម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (United Nations Resident Coordinator)។ គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីជជែកអំពីការ
ត្រៀមរៀបចំការចូលជួបសម្ដែងការគួរសមប្រចាំឆ្នាំរបស់ក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជាមួយសម្ដេចតេជោ នាយករដ្ឋមន្រ្តី។
ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាទៅលើប្រធានបទសម្រាប់កិច្ចសន្ទនាក្នុងការចូលជួបសម្ដែងការគួរសម ដែលបាន
រៀបចំឡើងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ។ ប្រធានបទទាំង ៣ រួមមាន ១. កិច្ចគាំពារសង្គម (Social Protection) ២. ទិន្នន័យ
សម្រាប់ការអភិវឌ្ឍន៍ (Data for Development) និង ៣. ការត្រួតពិនិត្យរបាយការណ៍ជាតិដោយស្ម័គ្រចិត្ត (Voluntary National Review)។
ប្រធានបទទាំង ៣ នេះ ជាវិស័យស្នូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងជាឧត្ដមភាពប្រៀបធៀប (Comparative Advantage) របស់អង្គការសហប្រជាជាតិដែលជួយគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការជម្រុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។
កិច្ចជំនួបប្រចាំឆ្នាំរវាងសម្ដេចតេជោនាយករដ្ឋមន្រ្តី ជាមួយនឹងក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិគ្រោងនឹងរៀបចំឡើងនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នេះ។
|
រាជធានីភ្នំពេញ, ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩
|
(Phnom Penh) On Friday, April 05, 2019, His Excellency Chhieng Yanara, Minister Attached to the Prime Minister and Secretary General of the Cambodian Rehabilitation and
Development Board of the Council for the Development of Cambodia, hosted a meeting with Ms. Pauline Tamesis, United Nations Resident Coordinator, to discuss the preparation for the United Nations Country Team to pay a Courtesy Call to Samdech Techo Hun Sen, Prime Minister of Cambodia.
During the meeting, the two parties exchanged views on topics to be discussed in the Courtesy Call, which were prepared by the United Nations Country Team. The three topics are: 1) Social Protection, 2) Data for Development and 3) Voluntary National Review. All these three topics are the main priorities of the Royal Government of Cambodia as stated in the 6th Legislature of the National Assembly, and are the United Nations’ comparative advantage which supports the Royal Government of Cambodia in the implementation of Cambodian Sustainable Development Goals (CSDGs).
The Annual Courtesy Call of the United Nations Country Team to Samdech Techo Hun Sen, Prime Minister of Cambodia, will be organized on May 06, 2019.
|
Phnom Penh, April 05, 2019
|
|
|
|
|
|