សេចក្តីជូនព័ត៌មាន
Press Release

 

       (សៀមរាប) ៖ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានសហការជាមួយក្រុមប្រឹក្សា ជាតិអភិវឌ្ឍន៍ដោយចីរភាព រៀបចំសិក្ខាសាលាបណ្តុះបណ្តាលដល់មន្រ្តីបង្គោលរបស់ដៃគូអភិវឌ្ឍន៍ស្តីពីការប្រើប្រាស់ប្រព័ន្ធទិន្នន័យហិរញ្ញប្បទាន សហប្រតិបត្តិការកម្ពុជា (Cambodia ODA Database) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២០-២១ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ។ សិក្ខាសាលានេះដឹកនាំដោយ ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការរង គ.ជ.នា/ក.អ.ក និង ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីបង្គោលរបស់ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៦៥ រូប ។

       សិក្ខាសាលានេះ ត្រូវបានរៀបចំជាទៀងទាត់ដោយ គ.ជ.នា/ក.អ.ក ក្នុងគោលបំណងដើម្បីផ្តល់ការណែនាំ និងធ្វើបច្ចុប្បន្នភាពព័ត៌មានដល់មន្រ្តី បង្គោលរបស់ដៃគូអភិវឌ្ឍន៍ ស្តីពីការប្រើប្រាស់ប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា សំដៅធានាគុណភាព និងប្រសិទ្ធភាព នៃដំណើរ ការងារបញ្ចូលទិន្នន័យ និងធ្វើសុពលភាពទិន្នន័យគម្រោងរបស់ដៃគូអភិវឌ្ឍន៍ទៅក្នុងប្រព័ន្ធទិន្នន័យ ។

        គោលដៅចម្បងនៃសិក្ខាសាលានេះ គឺ៖
           ១. ចែករំលែកបទពិសោធន៍អំពីការប្រើប្រាស់ប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការ
           ២. ចែករំលែកព័ត៌មានអំពីការរៀបចំរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ឆ្នាំ២០១៩ និង ដំណើរការការបញ្ចូលទិន្នន័យ និង
           ការធ្វើសុពលភាពទិន្នន័យ
           ៣. បណ្តុះបណ្តាលមន្រ្តីបង្គោលរបស់ដៃគូអភិវឌ្ឍន៍ក្នុង ការប្រើប្រាស់ និង ការបញ្ចូលព័ត៌មាន អំពីហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គាំទ្រ           ​ ការប្រែប្រួលអាកាសធាតុ ក្នុងប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការ។

        ជាការកត់សម្គាល់ សិក្ខាសាលារយៈពេល ០២ថ្ងៃនេះ នឹងរួមចំណែកដល់ការពង្រឹងគុណភាពប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការ ដែល ជាឧបករណ៍សំខាន់សម្រាប់គាំទ្រ និងតាមដានការអនុវត្តយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣ និងដើម្បីឆ្លើយតប នឹងការផ្លាស់ប្តូរបរិការណ៍ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទាំងកម្រិតជាតិ និងកម្រិតសកល។ យោងតាមទិន្នន័យក្នុងប្រព័ន្ធទិន្នន័យហិរញ្ញប្បទាន សហប្រតិបត្តិការបានបង្ហាញថា ហិរញ្ញប្បទានសហប្រតិបត្តិការដែលបានបើកផ្តល់ពីដៃគូអភិវឌ្ឍន៍មានទំហំ ១ ០០០ - ១ ៤០០ លានដុល្លារ ក្នុងមួយឆ្នាំ ក្នុងរយៈពេលមួយទស្សវត្សន៍ចុងក្រោយនេះ ។

        ជាកិច្ចបញ្ចប់ ឯកឧត្តម រ៉ិត វុទ្ធី ប្រធានអង្គសិក្ខាសាលា បានថ្លែងអំណរគុណដល់មន្រ្តីបង្គោលរបស់ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដែល បានអញ្ជើញចូលរួមសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ។ សិក្ខាសាលាបានបញ្ចប់នាព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២ ថ្ងៃត្រង់ ប្រកបដោយលទ្ធផលល្អប្រសើរ និងក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ៕
      
សុក្រ ០៤រោច ខែជេស្ឋ ឆ្នាំច ឯកស័ក ព.ស.២៥៦៣
ខេត្តសៀមរាប, ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩




(Siem Reap) The Cambodian Rehabilitation and Development Board of the Council for the Development of Cambodia (CRDB/CDC), in collaboration with the National Council for Sustainable Development (NCSD), convened a training on “Cambodia ODA Database” which took place on 20th - 21st June 2019, at Angkor Paradise Hotel, Siem Reap Province.

The objective of the training was to update the development partners’ ODA data-entry focal points about the new features of Cambodia ODA database for the upcoming data entry and validation process. The training was participated by senior representatives from CRDB/CDC and NCSD and development partner data-entry focal points, in total 65 participants.

The main features of the training included: (i) to share experience on the use and modified features of the Cambodia ODA Database; (ii) to inform the development partners the timeframe of the 2019 Development Cooperation and Partnerships Report (DCPR) including data entry and validation process; and (iii) to demonstrate data entry into the Cambodia ODA Database and Climate Change Finance tracking.

This training is a routine activity organized by CRDB/CDC, aiming to promote and ensure high quality of data entry and data validation in the Cambodia ODA Database. This two-day training workshop was conducted in a right momentum responding to the current fast-changing global and national context of development cooperation and to maintain the progressive role of the Cambodia ODA Database as an integrated national management tool to support the implementation of DCPS (2019-2023). It is noteworthy that the Cambodia ODA Database reported ODA disbursement in the last decade (2010-2018) in the volume of USD 1 billion to USD 1.4 billion per year.

The training was successfully finished with fruitful results and cooperative manner.
       Siem Reap, 21st June 2019