សេចក្តីជូនព័ត៌មាន
Press Release

 

       (ភ្នំពេញ) ៖ នាព្រឹកថ្ងៃច័ន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅ ទីស្តីការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា,​ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានអនុញ្ញាតឲ្យគណៈប្រតិភូកូរ៉េ ដឹកនាំដោយ ឯកឧត្ដម Maeng Gyeong Jae អគ្គនាយក នៃការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំរដ្ឋបាលខេត្ត Chungcheongbuk-do នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់កម្ពុជា ។

       ឯកឧត្ដម ឈៀង យ៉ាណារ៉ា បានស្វាគមន៍យ៉ាងកក់ក្ដៅដល់ ឯកឧត្ដម Maeng Gyeong Jae និងគណៈប្រតិភូ ចំពោះការអញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជា និងបានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាលកន្លងមកពិសេសវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ។ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនកូរ៉េដែល បានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា តាមរយៈការបើកផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការ និងការវិនិយោគឯកជនពីសាធារណ រដ្ឋកូរ៉េ។ ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា ហិរញ្ញប្បទានកូរ៉េត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា ។

        ឯកឧត្ដម Maeng Gyeong Jaeបានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្ដមរដ្ឋមន្ត្រីនិងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៏ របស់កម្ពុជាលើគ្រប់វិស័យនិងកោតសរសើរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ យ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលទាំងពីរ ។ ឯកឧត្ដមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកម្ពុជានេះគឺ ដើម្បីស្វែងយល់ពីការអភិវឌ្ឍរបស់កម្ពុជា ពិសេសដឹកនាំគណៈប្រតិភូដែលរួមមានសហគ្រិនកូរ៉េមកពីខេត្ត Chungcheongbuk-do ដើម្បីស្វែងរកឱកាសវិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅកម្ពុជាលើវិស័យចំនួន ៦ គឺៈ Bio Industry, Solar Power and New Energy Industry, Cosmetics and Beauty Industry, Organic and Food Industry, New Transportation and Aviation Industry និង ICT Convergence Industry ។

        នាឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្ដូរព័ត៌មាននិងមតិយោបល់ពាក់ព័ន្ធនឹងវិស័យទាំង៦ និងបានចែករំលែកទស្សនៈក្នុងការបង្កើតកិច្ចសហប្រតិ បត្តិការនាពេលអនាគត។ សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ មានភាពរីកចម្រើន និងកាន់តែទូលំទូលាយ ។ ជាក់ស្ដែង ទំហំហិរញ្ញប្បទាន សហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េសម្រាប់ចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ។
      
ថ្ងៃច័ន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩




(Phnom Penh) On 24 June 2019, at the Council for the Development of Cambodia (CDC), His Excellency Chhieng Yanara, Minister Attached to the Prime Minister and the Secretary General of the Cambodian Rehabilitation and Development Board of the Council for the Development of Cambodia (CRDB/CDC) hosted the Courtesy Call of His Excellency Maeng Gyeong Jae, Director General of Economy and Trade Bureau of the Chungcheongbuk-do Administration of the Republic of Korea (ROK) during his visit to Cambodia.

His Excellency Chhieng Yanara warmly welcomed the visit to Cambodia of His Excellency Maeng Gyeong Jae and all delegates, and he informed about the progress made by the Royal Government of Cambodia specifically the progress of the development cooperation between the two governments, the Royal Government of Cambodia and the Government of the Republic of Korea. Taking this opportunity, His Excellency Minister expressed his gratitude to the Government of the people of the Republic of Korea for the continuous contribution to Cambodia’s socio-economic development by extending development cooperation and ROK’s foreign direct investment in Cambodia. He emphasized that development cooperation extended by the Republic of Korea has been effectively utilized and well aligned with the development priorities of Cambodia.

His Excellency Maeng Gyeong Jae expressed his thanks to the warm welcome extended by His Excellency Chhieng Yanara and was impressed by the development progress made by Cambodia in all sectors. Importantly, he noticed the close development cooperation between the two governments. His Excellency Maeng Gyeong Jae informed the meeting that the visit to Cambodia of his delegation was to understand the development in Cambodia; importantly, to take the delegation, which consisted of Korean enterprises, to find investment opportunities as well as to start development cooperation in Cambodia on 6 priority areas: Bio Industry, Solar Power and New Energy Industry, Cosmetics and Beauty Industry, Organic and Food Industry, New Transportation and Aviation Industry, and ICT Convergence Industry.

During the meeting, there were also information and views exchanges related to the above-mentioned six priority areas as well as discuss on the development cooperation in the future. It should be informed that the cooperation between Cambodia and the Republic of Korea has been improved and broaden. Specifically, the Official Development Assistance extended by the Government of the Republic of Korea has been increased which has significantly contributed to socio-economic development in Cambodia.

       Phnom Penh, 24 June 2019