សេចក្តីជូនព័ត៌មាន
Press Release
|
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្ដីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និង អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសំដែងការគួរសមជាមួយ លោក នោ ហ្យន់ជូន (RHO Hyunjun) ប្រធាន តំណាងថ្មីនៃការិយាល័យសហប្រតិបត្ដិការអន្ដរជាតិកូរ៉េ-KOICA ប្រចាំប្រទេសកម្ពុជា ។ គោលបំណងនៃជំនួបសំដែងការគួរសមនេះគឺ ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើរបៀបវារៈនៃទិវាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនាចុងខែវិច្ឆិកា ឆ្នាំ២០១៩ ស្របគ្នាជា មួយកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ (ASEAN-ROK Summit)នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បាន ផ្ដោតសំខាន់លើការពិភាក្សា អំពីវឌ្ឍនភាពនៃការជ្រើសរើសគម្រោងអាទិភាពថ្មីសម្រាប់អនុវត្តក្នុងឆ្នាំ២០២១ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុង ពេលបច្ចុប្បន្ន និងអនាគត ។
នៅក្នុងកិច្ចពិភាក្សា លោក នោ ហ្យន់ជូន (RHO Hyunjun) ប្រធានតំណាងថ្មីនៃការិយាល័យ KOICA បានជម្រាប ឯកឧត្ដម ឈៀង យ៉ាណារ៉ា អំពីរបៀបវារៈនៃទិវាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិឆ្នាំ២០១៩ ដែលនឹងមានការអញ្ជើញចូលរួមពីភាគីកម្ពុជា។ បន្ថែមពីនេះ ប្រធាន តំណាងថ្មីនៃការិយាល័យ KOICA បានបង្ហាញពីវឌ្ឍនភាពរបស់គម្រោងដែលកំពុងអនុវត្ដ និងការពិនិត្យសំណើគម្រោងអាទិភាពថ្មីដែលនឹងកំពុងរៀប ចំធ្វើការសិក្សាសមិទ្ធិលទ្ធភាព ដើម្បីអនុវត្ដក្នុងឆ្នាំ២០២១។
ឯកឧត្ដមរដ្ឋមន្ដ្រីប្រតិភូបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងគាំទ្ររបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនាពេលកន្លងមក ដែលបានរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានគាំទ្រដល់ភាគីកូរ៉េក្នុងការបន្ដសកម្មភាពអនុវត្ដគម្រោងក្នុងពេលបច្ចុប្បន្ន និងបានគាំទ្រចំពោះការចាប់ ផ្ដើមសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងអាទិភាពថ្មី ។ ស្ថិតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រីប្រតិភូ ក៏បានផ្ដល់អនុសាសន៍ដល់ភាគីកូរ៉េដើម្បីជាធាតុ ចូលក្នុងការត្រៀមរៀបចំកំណត់ទិសដៅអាទិភាពថ្មីរបស់យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់កម្ពុជា (Country Partnership Strategy for Cambodia)ដែលនឹងត្រូវបញ្ចប់នាពេលខាងមុខ ដើម្បីឆ្លើយតបនឹងបរិការណ៍អភិវឌ្ឍន៍ថ្មីរបស់កម្ពុជា ដែលផ្ដោតលើអាទិភាពចំបងគឺ ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអប់រំ, សុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ឯកឧត្ដមរដ្ឋមន្ដ្រីបានបញ្ជាក់ថា ការរៀបចំទិវាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ឆ្នាំ២០១៩ ខាងមុខនេះ នឹងផ្ដល់កាលានុវត្ដភាពសម្រាប់បន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការបន្ថែមទៀតរវាងរដ្ឋាភិបាលទាំងពីរ ក៏ដូចជាតំបន់ អាស៊ានទាំងមូល ។
បន្ថែមពីនេះ លោក នោ ហ្យ៉នជូន (RHO Hyunjun) បានលើកបង្ហាញពីគោលនយោបាយភាគខាងត្បូងថ្មី (New Southern Policy)ដែលនឹង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកអាស៊ាន ដោយទីភ្នាក់ងារ KOICA នឹងប្តេជ្ញាបង្កើនទំហំហិរញ្ញប្បទានអភិវឌ្ឍន៏ផ្លូវការសម្រាប់ ប្រទេសសមាជិកអាស៊ាន ជាពិសេសប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ឲ្យបានដល់ ២០ភាគរយ ក្នុងឆ្នាំ២០២៣ ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ សាធារណរដ្ឋកូរ៉េតាមរយៈការិយាល័យ KOICA បានបើកផ្ដល់ហិរញ្ញប្បទានឥតសំណងដល់ កម្ពុជាប្រមាណ ២០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា។
|
ថ្ងៃច័ន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩
|
(Phnom Penh) On Tuesday, September 10, 2019 at the Council for the Development of Cambodia, His Excellency CHHIENG YANARA, Minister Attached to the Prime Minister and Secretary General of the Cambodian Rehabilitation and Development Board of the Council for the Development of Cambodia (CRDB/CDC) received a courtesy call from Mr. RHO Hyunjun, KOICA Country Director of Cambodia Office. The main purpose of this meeting is to exchange views on the tentative agenda of the 2019 International Development Cooperation Day which will be held in late November, 2019 in conjunction with ASEAN-ROK Summit in Busan, Republic of Korea. In the meeting, both parties mainly discussed on the current progress of new project identification for the year 2021 as well as the progress and areas of future cooperation.
During the meeting, Mr. RHO Hyunjun, KOICA Country Director of Cambodia Office informed His Excellency CHHIENG YANARA about agenda of the ceremony that Cambodia side will be invited to attend this special occasion. Moreover, Country Director also informed about the progress of current on-going projects, and result of new projects identification for 2021 that are going to conduct feasibility study in order to start its implementation in early 2021.
His Excellency Minister also highly appreciated the effort and support made by Korean Government in the past years that have contributed to Cambodia socio-economic development as well as supported Korea side to continue its good work in implementing current projects and supported the start of feasibility study on the new identification projects. On this occasion, His Excellency also provided recommendation to Korean side as an input for preparing the new Country Partnership Strategy for Cambodia that responds to the current development context of Cambodia by giving first priority to Human Resource Development in Education, Health and Vocational Training sector. Regarding the preparation of the 2019 International Development Cooperation Day, His Excellency Minister believed that it will provide opportunities for further expanding and strengthening cooperation between both countries as well as ASEAN region.
In addition, Mr. RHO Hyunjun also highlighted the New Southern Policy that aims to strengthen cooperation with ASEAN member states, especially Cambodia, Laos, Myanmar, Vietnam, Indonesia and the Philippines by committed to increase its Official Development Assistance up to 20 percent by 2023.
It is worth-mentioning that, in the last five years, Korea has provided 20 million USD annually to Cambodia through KOICA that has contributed to the development of Cambodia.
|
Phnom Penh, September 10, 2019
|
|
|
|
|
|