សេចក្តីជូនព័ត៌មាន
Press Release

 

       (ភ្នំពេញ) នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Pauline Tamesis ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ។ គោលដៅចម្បងនៃជំនួបពិភាក្សានេះ គឺពិនិត្យតាមដានវឌ្ឍនភាពនៃសំណើរបស់រាជរដ្ឋាភិបាល ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រី នៃវេទិកានយោបាយកម្រិតខ្ពស់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូលស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព នៃវេទិកានយោបាយកម្រិតខ្ពស់ (HLPF- SDGs Summit) ដែលនឹងរៀបចំនៅទីក្រុងញ៉ូវយ៉ក នាថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០១៩ ។

      កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ ៣ គឺ៖ (១)ការធ្វើបច្ចុប្បន្នភាពលើការវាយតម្លៃស្ថានភាពហិរញ្ញប្បទានសម្រាប់កិច្ចអភិវឌ្ឍន៍ ដែល ជាក្របខណ្ឌហិរញ្ញប្បទាន ដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា, (២) ពិនិត្យស្ថានភាពកម្ពុជាក្នុងការសម្រេចលក្ខខណ្ឌ ដើម្បីចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច ដោយផ្ដោតលើការសិក្សាពីជម្រើសខាងគោលនយោបាយ និងឥទ្ធិពលលើកម្ពុជាក្នុងដំណាក់ កាលដែលកម្ពុជាកំពុងចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច និង (៣) ចែករំលែកព័ត៌មានអំពីការរៀបចំវេទិកាស្តីពីការវិនិយោគដើម្បីសម្រេច គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលផ្ដួចផ្ដើមគំនិតដោយ UN-ECOSOC និង UNDESA ។ វេទិកានេះនឹងបើកឱកាសសម្រាប់ វិស័យសាធារណៈ និងឯកជន ដើម្បីបង្ហាញពីការវិនិយោគលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកន្លងមក ព្រមទាំងពិភាក្សាអំពីកាលានុវត្តភាព និងគោលនយោបាយ សំខាន់ៗសម្រាប់ការវិនិយោគបន្ថែម ក្នុងគោលដៅបំពេញបន្ថែមគម្លាតហិរញ្ញប្បទានសម្រាប់អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ។

      គួរបញ្ជាក់ផងដែរថា ប្រព័ន្ធអង្គការសហប្រជាជាតិបានប្ដេជ្ញាបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការអនុវត្តឱ្យបានពេញលេញនូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពកម្ពុជា ហើយការសម្រេចបានការងារអាទិភាពដូចបានរៀបរាប់ខាងលើ នឹងជំរុញឱ្យរាជរដ្ឋាភិបាលទទួលបានធនធាន និងសមត្ថភាព គ្រប់គ្រាន់ក្នុងការតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ប្រកបដោយប្រសិទ្ធភាព ។

      
ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩




(Phnom Penh) On Wednesday, 18 September 2019, His Excellency Chhieng Yanara, Minister Attached to the Prime Minister and Secretary General of the Cambodian Rehabilitation and Development Board of the Council for the Development of Cambodia (CRDB/CDC), hosted a meeting with Ms. Pauline Tamesis, United Nations Resident Coordinator (UNRC), to discuss the follow-up actions requested by the Royal Government of Cambodia at the Ministerial Segment in the High-Level Political Forum (HLPF) on Sustainable Development and the preparations for Sustainable Development Goals (SDGs) Summit in the next HLPF to be held on 24-25 September 2019 in New York.
The meeting discussed three main agenda: 1) Updated Development Finance Assessment (DFA) to serves as the SDG financing framework aiming to accelerate the implementation of the Cambodia SDGs; 2) Cambodia’s LDC graduation prospect and preparation for progressive and sustainable transition, initially focusing on the assessment of impacts and policy options for Cambodia during the transitional phase; and 3) Information on SDG Investment Fair, initiated by the UN-ECOSOC and UNDESA, which provides a dynamic platform for public and private sectors to showcase SDG investment profiles as well as to discuss specific investment opportunities and critical policies and regulations that aim at closing the SDGs investment gap.
It is worthwhile mentioning that the UN system has committed to supporting the Royal Government on the full implementation of the Cambodia SDGs. Achieving these priority works will enable the Royal Government to have adequate resources and capacity to effectively monitor and evaluate the progress of the Cambodia SDGs implementation.
       Phnom Penh, September 18, 2019