សេចក្តីជូនព័ត៌មាន
Press Release

 

       (សៀមរាប) នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាគណៈ អធិបតីថ្លែងសុន្ទរកថាបើកសន្និសីទអន្តរជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងបរិបទពិភពលោកដែលកំពុងមានការប្រែប្រួល នៃកម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ចមូលដ្ឋាន ដំណាក់កាលទី IV (RED-IV) ដែលប្រព្រឹត្តទៅនាថ្ងៃទី៧-៨ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ។

      របៀបវារៈសំខាន់នៃសន្និសីទរួមមាន៖ របៀបវារៈទី១ គឺការកំណត់កត្តាជោគជ័យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលរបៀបវារៈនេះ មានសុន្ទរកថាគន្លឹះរបស់ឯកឧត្តមរដ្ឋលេខាធិការ, ការចែករំលែកបទពិសោធន៍ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងវិស័យឯកជន និង ករណីសិក្សានៅខេត្ត Selenge នៅប្រទេសម៉ុងហ្គោលី, ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងស្រុកចុងកាល ខេត្តឧត្តរមានជ័យ ។ របៀបវារៈទី២ គឺការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផ្តោតលើយន្តការពហុភាគីប្រកបដោយបរិយាប័ន្ន ។ របៀបវារៈនេះ ចែកចេញជាសិក្ខាសាលា២ស្របគ្នា ដែលផ្តោតទៅ លើប្រធានបទ២ គឺ ១)ការចូលរួមរបស់សង្គមស៊ីវិល និង ២)ការចូលរួមរបស់វិស័យឯកជន ។

      គួរបញ្ជាក់ផងដែរថា កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី៤ (RED-IV) ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពីប្រទេសអាឡឺម៉ង់ និងស្វីស មានគោលដៅចម្បងដើម្បីបង្កើនឱកាសការងារ និងលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជននៅតាមជនបទក្នុងខេត្តគោលដៅទាំងអស់ ឱ្យកាន់តែប្រសើរឡើង ។
      
ថ្ងៃច័ន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
សៀមរាប ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩




(Siem Reap) On Monday, 07 October 2019, His Excellency Chhieng Yanara, Minister Attached to the Prime Minister and Secretary General of the Cambodian Rehabilitation and Development Board of the Council for the Development of Cambodia (CRDB/CDC) delivers his opening remarks at the International Conference on Local Economic Development in a Changing World of the Regional Economic Development Program IV (RED IV), which is held on 07-08 October 2019 in Siem Reap.

This conference today has two main agenda items. The first agenda item is exploring critical success factors for local economic development, which includes the keynote address by Excellency Secretary of State from Ministry of Interior, sharing experiences related to local economic development and the private sector, and case studies of Selenge province in Mongolia, Serei Sophorn Municipality in Banteay Meanchey province and Chongkol district in Oddar Meanchey province. The second agenda is inclusive multi-stakeholder based local economic development. This agenda item is divided into two parallel workshops on: 1) civil society participation and 2) private sector participation.

It is worthwhile mentioning that Regional Economic Development Program IV (RED IV) is supported by Germany and Switzerland and its overarching goal is to improve the economic and employment situation of disadvantaged rural households in selected provinces.
       Siem Reap, October 07, 2019