ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
រាជរដ្ឋាភិបាល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា
សេចក្តីប្រកាសព័ត៌មាន
នារសៀលថ្ងៃទី ២៩
ខែ មីនា
ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល
(ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)
គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា
នៃក្រុមប្រឹក្សា
អភិវឌ្ឍន៍
កម្ពុជា (គ.ជ.នា/ក.អ.ក)
ដោយមានកិច្ចសហការជាមួយស្ថានទូតអូស្ត្រាលី
បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងកម្មវិធីការ
វិនិយោគក្នុងវិស័យហេដ្ឋា
រចនាសម្ព័ន្ធ (Investing- In Infrastructure -
3i)
។ កិច្ចប្រជុំនេះដឹកនាំរួមគ្នាដោយឯកឧត្តម
ឈៀង យ៉ាណារ៉ា
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
និងជាអគ្គលេខាធិការ គ.ជ.នា/ក.អ.ក និង លោកស្រី
Ruth Stewart
អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា
និងជាប្រធាន
ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិអូស្ត្រាលី ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ឯកឧត្តមរដ្ឋលេខាធិការក្រសួងរ៉ែ និងថាម
ពល ឯកឧត្តម
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងមន្ត្រីបច្ចេកទេសទាំងខាងកម្ពុជា និងអូស្ត្រាលី
ព្រមទាំងប្រធាននិងមន្ត្រីគ្រប់គ្រងកម្មវិធី
បានចូលរួមក្នុងកិច្ចប្រជុំនេះ ។
អង្គប្រជុំបានផ្តោតការពិភាក្សាលើរបៀបវារៈ ៤ គឺ
៖
១-របាយការណ៍វឌ្ឍនភាពការងារក្នុងឆមាសទី ២ ឆ្នាំ ២០១៥
២-ផែនការសកម្មភាព និងថវិកាឆ្នាំ ២០១៦
៣-នីតិវិធីនៃការជ្រើសរើសប្រតិបត្តិករឯកជនសម្រាប់អនុវត្តគម្រោង
៤-លក្ខខ័ណ្ឌយោង និងសមាជិកភាពនៃគណៈកម្មការវិនិយោគរបស់កម្មវិធី ។
កិច្ចប្រជុំបានដំណើរការដោយរលូន
និងផុលផុស ក្នុងស្មារតីនៃភាពជាដៃគូ
និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ។ អង្គប្រជុំបានពិភាក្សា
និងអនុម័តរបាយការណ៍វឌ្ឍនភាពការងារក្នុងឆមាសទី
២ ឆ្នាំ ២០១៥
ផែនការសកម្មភាព
និងថវិកាសម្រាប់អនុវត្ត កម្មវិធី ឆ្នាំ ២០១៦
ដោយបានកំណត់
អភិក្រមក្នុងការគាំទ្រវិស័យអគ្គិសនី
និងទឹកស្អាត ឤទិភាព និងនីតិវិធីនៃការជ្រើសរើសប្រតិបត្តិករ
ដែលមានសក្តានុពលសម្រាប់អនុវត្តកម្មវិធី ព្រមទាំង លក្ខខ័ណ្ឌយោង
និងសមាជិកភាពនៃគណៈកម្មការវិនិយោគរបស់កម្មវិធី ។
រាជរដ្ឋាភិបាលកម្ពុជា
និងរដ្ឋាភិបាលអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់អនុវត្តកម្មវិធីវិនិយោគក្នុង
វិស័យហេដ្ឋារចនាសម្ព័ន្ធ នាថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៥
។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺការកសាងប្រព័ន្ធចែកចាយ
ថាមពលអគ្គិសនី និងការផលិតទឹកស្អាត
និង
ការកសាងប្រព័ន្ធចែកចាយនៅតាមទីប្រជុំជន និងតំបន់ជនបទ
ដើម្បីឱ្យប្រជាជន
មានលទ្ធភាពប្រើប្រាស់កាន់តែប្រសើរជាងមុននូវសេវាទាំងនេះ
ក្នុង
គោលដៅបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។ លើសពីនេះ
កម្មវិធីក៏ជួយជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
ឆ្នាំ ២០១៥-២០២៥ តាមរយៈការប្រើប្រាស់
ប្រតិបត្តិករឯកជនសម្រាប់អនុវត្តគម្រោងផងដែរ ។
កម្មវិធីនេះនឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣៤
លានដុល្លារអូស្ត្រាលី សម្រាប់រយៈពេល ៥ ឆ្នាំ
គិតចាប់ពីចុងឆ្នាំ ២០១៥ ។ ផ្អែកលើវឌ្ឍនភាពនៃកម្មវិធី
រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្តល់ថវិកា
បន្ថែម ១១,៣៨ លានដុល្លារអូស្ត្រាលី ។
ប្រទេសអូស្ត្រាលី គឺជាដៃគូដ៏សំខាន់
ដែលបានផ្តល់ហិរញ្ញប្បទានជាច្រើនសម្រាប់ចូលរួមស្តារ
និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ។ រហូតមក
ដល់ឆ្នាំ ២០១៥
រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ
៨២៣
លានដុល្លារឤមេរិក ។ ក្នុងឆ្នាំ ២០១៥
រដ្ឋាភិបាលអូស្ត្រាលី
បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៤៥
លានដុល្លារឤមេរិក ។ ហិរញ្ញប្បទានទាំងនេះត្រូវ
បានប្រើប្រាស់សម្រាប់គាំទ្រដល់វិស័យឤទិភាព គឺ វិស័យកសិកម្ម
និង អភិវឌ្ឍន៍ជនបទ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ច្បាប់
និងតុលាការ ។
រាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ
និងកិច្ចសហការល្អរវាងប្រទេសទាំង ២ និងសូមសម្តែង
អំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី
ដែលបានបន្តផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា
សម្រាប់គាំទ្រដល់កិច្ចប្រឹងប្រែងរបស់
រាជរដ្ឋាភិបាល
ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច
និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។
រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦
|