ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



             រាជរដ្ឋាភិបាល

      ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា



 

សេចក្តីប្រកាសព័ត៌មាន

          

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៨ ខែ មេសា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល  (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើ របាយការណ៍ ស្តីពីការត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ ២០១៥ នៃការអនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់កម្ពុជាឆ្នាំ ២០១៤-២០១៨ ។ ដោយមានវត្តមាន ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដល្ឋេខាធិការ អគ្គនាយក លោក លោកស្រីជា ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងគណៈប្រតិភូសហភាពអឺរ៉ុប និងប្រទេសអឺរ៉ុប រួមមាន ឯកអគ្គរដ្ឋទូត ប្រធានស្ថានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សហភាពអឺរ៉ុប ឤល្លឺម៉ង់ ស៊ុយអែត ចក្រភពអង់គ្លេស បារាំង ស្វីស និង​​ សាធារណៈរដ្ឋឆែក ព្រមទាំងមន្ត្រីជំនាញនៃដៃគូអភិវឌ្ឍន៍អឺរ៉ុប បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំនេះ

គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្តោតសំខាន់ទៅលើការត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ ២០១៥ នៃការអនុវត្ត យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ ២០១៤-២០១៨ ។ កិច្ចប្រជុំនេះ បានពិភាក្សា ផ្តោតទៅលើវិស័យឤទិភាពចំនួន ៥ រួមមាន ៖ ១) វិស័យ អភិបាលកិច្ច  ២) វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ៣) ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ៤) ការអភិវឌ្ឍន៍វិស័យឯកជន និងការបង្កើនការងារ ៥) ការ អភិវឌ្ឍន៍សមត្ថភាព និង ធនធានមនុស្ស ។

របាយការណ៍ស្តីពីការត្រួតពិនិត្យប្រចាំឆ្នាំនេះ មានទំរង់ល្អ ខ្លី និងខ្លឹមសារមុតស្រួច ។ របាយការណ៍នេះ បានបូកសរុប វឌ្ឍនភាពលើវិស័យឤទិភាព ដែលផ្តល់ការគាំទ្រដោយដៃគូអភិវឌ្ឍន៍នៃប្រទេសអឺរ៉ុប និងបានឆ្លុះបញ្ចាំងពី សម្ធិទិផលនានា ដោយផ្អែកលើគោលដៅនៃយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៣ ។ ជាមួយនឹងសេចក្តីសន្និដ្ឋាន និងអនុសាសន៍នានា បានធ្វើឤេយរបាយការណ៍នេះក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការវាយតម្លៃ រួមលើវឌ្ឍនភាព នៃវិស័យឤទិភាពនានា និងជា គោលការណ៍ណែនាំដ៏សំខាន់ក្នុងការបង្កើនសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងតួអង្គពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការ អភិវឌ្ឍប្រកបដោយប្រសិទ្ធិភាព និងភាពស័ក្តិសិទ្ធិ ។

យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ២០១៤-២០១៨ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ នាខែ វិច្ឆិកា ឆ្នាំ ២០១៤  កន្លងទៅ ។ យុទ្ធ សាស្ត្ររួមនេះ បានធ្វើការតម្រឹមជាមួយនឹងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៣ ដើម្បី ជំរុញកំណើន បង្កើនការងារ ធានាសមធម៍ និងប្រសិទ្ធិភាព ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលយុទ្ធសាស្ត្រ ទាំងពីរនេះ ជាឯកសារគោលសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រផ្សេងៗ ។ ជាមួយគ្នា នេះដែរ យុទ្ធសាស្ត្ររួមនេះ ក៏ជួយ ពង្រឹងភាពជាម្ចាស់ និងភាពដឹកនាំក្នុងកិច្ចអភិវឌ្ឍន៍ស្របតាមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព ។ យុទ្ធសាស្ត្រ រួមនេះ បានចូលរួមយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ជាតិដោយផ្អែកលើការសិក្សាវិភាគ និងបទពិសោធន៍ ជា រួមពីបណ្តា ប្រទេសដៃគូ អភិវឌ្ឍន៍អឺរ៉ុបនីមួយៗ ដើម្បីធានានូវប្រសិទ្ធិភាព និងសុខដុមនីយកម្ម ដោយមានការ ចូលរួមពីដៃគូអភិវឌ្ឍន៍ អឺរ៉ុបនីមួយៗ ។ យុទ្ធសាស្ត្រនេះ ក៏បាន លើកកម្ពស់ និងឆ្លើយតបយ៉ាងត្រឹមត្រូវនឹងបញ្ហាប្រឈម នានាក្នុងកិច្ចអភិវឌ្ឍន៍ កម្ពុជា ។

សារៈសំខាន់នៃយុទ្ធសាស្ត្ររួមរបសអឺ់រ៉ុប គឺជួយសម្រួលឤេយមានភាពងាយស្រួលដល់កិច្ចពិភាក្សា និងការទំនាក់ទំនង រវាងភាគីរាជរដ្ឋាភិបាល ជាមួយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធនានា ។ យុទ្ធសាស្ត្ររួមរបសអឺរ៉ុបនេះ បានធ្វើឤេយប្រសើរឡើងនូវការប្រើប្រាស់ធនធាន រួមគ្នាទៅ លើការវិភាគ ការតំណាង និងកម្មវិធីដែលជំរុញឤេយមាន ភាពលេចធ្លោនៃការចូលរួមរបស់ដៃគូអភិវឌ្ឍន៍អឺរ៉ុប និងគោលគំនិតដែលផ្តោត លើវិស័យ ឤទិភាពរួមសម្រាប់កម្ពុជា ។ យោងតាមតួលេខដែលបានកត់ត្រាក្នុងប្រព័ន្ធទិន្នន័យរបស់រាជរដ្ឋាភិបាល គិតរហូតដល់ចុងឆ្នាំ ២០១៥ ដៃគូអភិវឌ្ឍន៍ អឺរ៉ុប (សហភាពអឺរ៉ុប ប្រទេសអឺរ៉ុប និងស្វីស) បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ ប្រមាណជាង ៣.៥ ពាន់លាន ដុល្លារឤមេរិក ។ ហិរញ្ញប្បទានសហប្រតិបត្តិការ ដែលបានផ្តល់កន្លងមកពិតជាបានរួមចំណែកគាំទ្រដល់កិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោល ដៅអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ និងគោល- ដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា ។

រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៦