ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
រាជរដ្ឋាភិបាល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា
សេចក្តីប្រកាសព័ត៌មាន
នាព្រឹកថ្ងៃទី ០៩
ខែ មិថុនា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល
គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ដោយមាន
កិច្ចសហការជាមួយស្ថានទូតជប៉ុន
និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)
បានរៀបចំសិក្ខាសាលាស្តីពីការធ្វើអង្កេតលើសំណើ
សុំហិរញ្ញប្ប ទានអភិវឌ្ឍន៍ផ្លូវការជប៉ុន
(Japan’s
ODA Request Survey Workshop)
សម្រាប់ឆ្នាំ ២០១៧ ។ សិក្ខាសាលានេះដឹកនាំដោយឯកឧត្តម
ឈៀង យ៉ាណារ៉ា
រដ្ឋមន្ត្រីប្រតិភូអម
នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ
និងតំណាងរបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ។
ភាគីជប៉ុនដឹកនាំដោយឯកឧត្តម
Takahisa TSUGAWA
រដ្ឋមន្ត្រីនៃស្ថានទូតជប៉ុន និងលោក
Itsu ADACHI
ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា
អមដោយមន្ត្រីជំនាញនៃស្ថានទូតជប៉ុន និងទីភ្នាក់ងារ
JICA
។
គោលបំណងនៃសិក្ខាសាលានេះ គឺការបង្កើនការយល់ដឹងអំពីគោលនយោបាយ
និងកម្មវិធីផ្តល់ហិរញ្ញប្បទានរបស់ជប៉ុនសម្រាប់តម្រង់ទិសក្នុងការ រៀបចំ
សំណើគម្រោងរបស់កម្ពុជា
ដើម្បីធានាឱ្យមានសង្គតិភាពជាមួយកម្មវិធីផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន
ក៏ដូចជាឤទិភាពរបស់រាជរដ្ឋាភិបាល
ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៣
និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៤-២០១៨ ។
អង្គសិក្ខាសាលាបានផ្តោតលើរបៀបវារៈ ៣ សំខាន់ៗ គឺ
៖
ក-ការផ្តល់ព័ត៌មានអំពីការសម្រេចរបស់រដ្ឋាភិបាលជប៉ុន
សម្រាប់អនុវត្តក្នុងឆ្នាំ ២០១៦ លើគម្រោងនានាដែលកម្ពុជា
បានលើកស្នើ
ខ-គោលនយោបាយ
និងឤទិភាពនៃការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន និង
គ-កិច្ចដំណើការ
និងបែបបទក្នុងការរៀបចំសំណើគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង
ឆ្នាំ ២០១៧ ។
អង្គសិក្ខាសាលាបានដំណើរការ
និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា
ក្នុងគោលដៅបន្តពង្រឹងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេស
ទាំង
២ តាមរយៈការពិភាក្សាផ្លាសប្តូ់រយោបល់
និងការបកស្រាយបំភ្លឺពីសំណាក់ភាគីញក់ព័ន្ធ
សម្រាប់រៀបចំសំណើគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន ឥតសំណង
។
ប្រទេសជប៉ុន គឺជាដៃគូដ៏សំខាន់
ដែលបានផ្តល់ហិរញ្ញប្បទានជាច្រើន សម្រាប់ចូលរួមស្តារ
និងអភិវឌ្ឍកម្ពុជា ។ ចាប់ ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១៥
ជប៉ុនបានផ្តល់ហិរញ្ញប្បទានប្រមាណជាង ២ ៦២០
លានដុល្លារឤមេរិក ស្មើនឹងជិត ១៥% នៃ
ហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ ។ ក្នុងឆ្នាំ ២០១៥
ជប៉ុនបានផ្តល់ហិរញ្ញប្បទានចំនួន
១៣៥ លានដុល្លារឤមេរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណងចំនួន
៩៩ លានដុល្លារ និងកម្ចីសម្បទានចំនួន ៣៦ លានដុល្លារ
ហើយក្នុងឆ្នាំ ២០១៦
ហិរញ្ញប្បទានឤចមានទំហំប្រហាក់ប្រហែលនឹងឆ្នាំ ២០១៥ ដែរ ។
ហិរញ្ញប្បទានទាំងនេះត្រូវបានប្រើប្រាស់ សម្រាប់គាំទ្រដល់
វិស័យឤទិភាព ៣ នៃកិច្ចសហប្រតិបត្តិការ គឺ
:
ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យសង្គមកិច្ច
និងការពង្រឹង អភិបាលកិច្ច ។
ក្នុងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច
ជប៉ុនបានចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ។
ក្នុងនោះ រួមមាន គម្រោងស្តារឡើងវិញស្ពានជ្រោយចង្វារ
គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥
ព្រែកក្តាម-ធ្លាម្អម និងគម្រោងស្តារ
ឡើងវិញសម្ភារៈសម្រាប់សកម្មភាពដោះមីន ជំហានទី៧ ជាដើម ។
ទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ជប៉ុនក្នុងការបន្ត
កិច្ចសហប្រតិបត្តិការ
ទោះបីកម្ពុជាកំពុងឈានឡើងពីចំណាត់ថ្នាក់នៃប្រទេសមានចំណូលទាប
ទៅជាប្រទេសមានចំណូល
មធ្យមកម្រិតទាបក៏ដោយ ។
រាជរដ្ឋាភិបាលសូមវាយតម្លៃខ្ពស់ចំញេះភាពជាដៃគូ
និងកិច្ចសហការល្អរវាងប្រទេសទាំង ២ និង
សូមសម្តែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន
ដែលបានបន្តផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា
សម្រាប់គាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល
ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច
និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។
រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦
|