|
សេចក្តីជូនព័ត៌មាន
|
||
ជំនួបពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-កូរ៉េ ក្នុងពេលបច្ចុប្បន្ន និងអនាគត | ||
នាព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបពិភាក្សាជាមួយ លោក នោ ហ្យន់ជូន (RHO Hyunjun) ប្រធានតំណាងនៃទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិកូរ៉េ
| ||
- KOICA ប្រចាំប្រទេសកម្ពុជា ។ គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-កូរ៉េ ក្នុងពេលបច្ចុប្បន្ន និងអនាគត ។
|
||
|
||
ការរៀបចំកិច្ចពិគ្រោះយោបល់កម្រិតនយោបាយស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់ | ||
នារសៀលថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា
ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចពិគ្រោះយោបល់កម្រិត
នយោបាយស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល
សាធារណសហព័ន្ធអាល្លឺម៉ង់។ ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី
ប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា
| ||
នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញជាតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលចំនួន ១០ ។
|
||
|
||
សេចក្តីប្រកាសព័ត៌មានរួមស្តីពីការបន្ថែមហិរញ្ញប្បទានក្នុងកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទាន សហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិក | ||
នាថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា
ឆ្នាំ២០២០ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា
អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy ប្រធានទីភ្នាក់ងារ
សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៏ (USAID) បានចុះ ហត្ថលេខា លើកិច្ចព្រមព្រៀងបន្ថែម
| ||
ហិរញ្ញប្បទាន ចំនួន ៦,២៥ លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០១៩ ។
|
||
|
||
កិច្ចពិគ្រោះយោបល់កម្រិតវិស័យ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន |
||
(ភ្នំពេញ) នារសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩
ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និង
អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) និងលោក សាសឆា រ៉ិបស៍ | ||
(Sascha Reebs) លេខាទី ១ ទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការនៃសា្ថនទូតសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចពិគ្រោះយោបល់
កម្រិតវិស័យ រវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ។ កិច្ចពិគ្រោះ យោបល់នេះមានការ
ចូលរួមពី ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការរង គ.ជ.នា, តំណាងទីភា្នក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ប្រចាំកម្ពុជា, តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ប្រចាំកម្ពុជា និងមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបប្រមាណ ៣០ រូប ។
|
||
|
||
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ាកឃឹស ប៊ឺលី (Markus Buerli) នាយកថ្មី នៃទីភ្នាក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ | ||
(ភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និង អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសម្តែងការគួរ | ||
សម និងពិភាក្សាការងារជាមួយលោក ម៉ាកឃឹស ប៊ឺលី (Markus Buerli) នាយកថ្មី នៃទី
ភ្នាក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ប្រចាំនៅព្រះរាជាណាចក្រ
កម្ពុជា ។ គោលដៅ ចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ស្វីស និងផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ការងារ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនាពេលអនាគត ។ |
||
|
||
កិច្ចពិភាក្សាការងារតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយអ្នកជំនាញការអាល្លឺម៉ង់ នៃទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) | ||
(ភ្នំពេញ) នារសៀលថ្ងៃអង្គារ ៧ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី
២៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និង
អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) និងជាប្រធានគណៈកម្មាធិ
ការដឹកនាំការងារថ្នាក់ជាតិ សម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី៤ (RED | ||
|
||
|
||
សិក្ខាសិលាពិគ្រោះយោបល់ស្ដីពី “ការកែសម្រួលប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការ កម្ពុជា និងការកត់ត្រាហិរញ្ញប្បទានប្រែប្រួលអាកាសធាតុ“ |
||
(កែប) នាព្រឹកថ្ងៃព្រហស្បតិ៍-សុក្រ ៩-១០ រោច ខែស្រាពណ៍ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃ
ទី១៣-១៤ ខែសីហា ឆ្នាំ២០២០ នៅសណ្ឋាគារកែបបេ ខេត្តកែប បានរៀបចំសិក្ខាសិលា
ពិគ្រោះយោបល់ស្ដីពី “ការកែសម្រួលប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា និងការកត់ត្រាហិរញ្ញប្បទានប្រែប្រួលអាកាសធាតុ“ (Consultation Workshop on Cambodia
ODA Database Customization and Climate Change Data Tracking)។ សិក្ខាសិលានេះ ដឹកនាំ
| ||
|
||
|
||
កិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់ និងស្វែងយល់បន្ថែមអំពីប្រព័ន្ធទិន្នន័យ Cambodia ODA Database និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម | ||
(ភ្នំពេញ) នាព្រឹកថ្ងៃសុក្រ ៣ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧
ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចពិភាក្សាស្តីពី
ប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជា (Cambodia ODA Database)
និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ។ កិច្ចពិភាក្សានេះដឹក
នាំដោយ ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍
| ||
|
||
|
||
កិច្ចពិភាក្សា និងប្រមូលធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធលើសេចក្ដីព្រាងផែនការអភិវឌ្ឍន៍របស់អូស្ដា្រលី សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា | ||
(ភ្នំពេញ) រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការនីតិ សម្បទា និង អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំអន្ដរក្រសួង ស្ដីពី “ ផែនការអភិវឌ្ឍន៍របស់អូស្ដា្រលីសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា “ (Cambodia COVID-19 Development Response Plan 2020-2022) ។ កិច្ចប្រជុំនេះដឹកនាំ | ||
|
||
|
||
ជំនួបពិភាក្សាការងារ និងសំដែងការគួរសមជាមួយឯកឧត្ដម Pablo KANG ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា | ||
(ភ្នំពេញ) នារសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ទី៣ខែសីហាឆ្នាំ២០២០ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និង អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(គ.ជ.នា/ក.អ.ក)បានទទួលជួបពិភាក្សាការងារ និងសំដែងការគួរសមជាមួយឯកឧត្ដម Pablo KANG ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ។
| ||
|
||
|
||
ជំនួបពិភាក្សាការងារជាមួយលោកស្រី Francesca Erdelmann ប្រធានអង្គការកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំកម្ពុជា | ||
(ភ្នំពេញ) នាrថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹង
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម រ៉ិត វុទ្ធី
អគ្គលេខាធិការរង គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍
កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Francesca
Erdelmann ប្រធានអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ។ គោលបំណង
នៃកិច្ចពិភាក្សានេះ គឺដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារសម្រាប់កិច្ចសហ
| ||
|
||
|
||
ការរៀបចំកិច្ចប្រជុំអន្តរក្រសួងត្រៀមសម្រាប់កិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២០ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ | ||
(ភ្នំពេញ) នាថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២
ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំអន្តរក្រសួង
ត្រៀមសម្រាប់កិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២០ រវាងរាជ
រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ កិច្ចប្រជុំនេះដឹកនាំ
ដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ
គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/
| ||
|
||
|
||
ការរៀបចំសិក្ខាសាលាស្តីពីការពិនិត្យឡើវិញលើផែនការសកម្មភាពរបស់ គ.ជ.នា/ក.អ.ក | ||
(ខេត្ថកែប) នាថ្ងៃពុធ-ព្រហស្បតិ៍ ១០-១១ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២០ នៅខេត្តកែប ឯកឧត្តម ឈៀង យ៉ាណារ៉ា
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា
និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានដឹកនាំសិក្ខាសាលា
ស្តីពីការពិនិត្យឡើវិញលើផែនការសកម្មភាពរបស់គ.ជ.នា/ក.អ.ក ។ | ||
|
||
|
||
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិក | ||
(រាជធានីភ្នំពេញ) ថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង
រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ
(USAID) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តិ
ការអភិវឌ្ឍន៍ សម្រាប់ឆ្នាំសារពើពន្ធ២០១៩ ។ តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាល
សហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៦ លានដុល្លារ ក្នុងនោះ ៣៨
លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងអប់រំ និង ១៨ លានដុល្លារ សម្រាប់
វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភា្នក់ងារអនុវត្តគម្រោងនានានៅក្នុង
ព្រះរាជាណាចក្រកម្ពុជា ។ | ||
|
||
|
||
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបចេ្ចកទេសឆ្នាំ២០១៩ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ | ||
(ភ្នំពេញ) ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០, ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ
កម្ពុជា និង ឯកឧត្តម Christian Berger ឯកអគ្គ រដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាង រដ្ឋាភិបាលសាធា រណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ
| ||
|
||
|
||
កិច្ចប្រជុំលើកទី ២ របស់គណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិ ស្ដីពី កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន -ដំណាក់កាលទី៤ (RED IV) | ||
(សៀមរាប) នាថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ ២០២០នៅសណ្ឋាគារសោមាទេវីអង្គរខេត្តសៀមរាប ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិ សម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី៤ (RED IV) បានដឹកនាំកិច្ចប្រជុំ លើទី ២ របស់គណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិ ។ កិច្ចប្រជុំនេះមានការចូល រួមពី
| ||
|
||
|
||
ជំនួបសម្តែងការគួរសម និងពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារ AFD | ||
(ភ្នំពេញ) នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបលោកស្រី Ophélie BOURHIS នាយិកាថ្មីនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (Agence Française de Développement – AFD) ។ គោលដៅចម្បងនៃជំនួបនេះ គឺដើម្បីសម្តែងការគួរសម និង
| ||
|
||
|
||
ជំនួបពិភាក្សារវាងឯកឧត្តម រដ្ឋមន្រ្តី និង ឯកឧត្តម Björn Häggmark ឯកអគ្គរាជទូតវិសាមញ្ញ ស្ដីពី វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា-ស៊ុយអ៊ែត | ||
(ភ្នំពេញ) នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួប ឯកឧត្តម Björn Häggmark ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រស៊ុយអ៊ែតប្រចាំ ព្រះរាជាណាចក្រកម្ពុជា ទើបតែតែងតាំងថ្មី និងអមដំណើរដោយ
| ||
|
||
|
||
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា | ||
(ភ្នំពេញ) នារសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណ:កម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងអមដំណើរដោយលោកស្រី
| ||
|
||
|
||
កិច្ចប្រជុំពិនិត្យប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ស្ដីពីការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស |
||
(ភ្នំពេញ) នាព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា មានកិច្ចប្រជុំរវាងរាជរដ្ឋាភិបាលនិងអង្គការ មូលនិធិសហប្រជាជាតិសម្រាប់ប្រជជន (UNFPA) ដើម្បីពិនិត្យប្រចាំឆ្នាំនៃការអនុវត្តផែនការ សកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ (Country Programme Action Plan-equivalent 2019-2023) ។ កិច្ចប្រជុំនេះដឹកនាំរួមគ្នាដោយ ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខា ធិការរង គ.ជ.នា/ក.អ.ក និងលោក Daniel Alemu តំណាងស្តីទីនៃមូលនិធិសហប្រជាជាតិ | ||
|
||
|
||
ការរៀបចំអង្គវិបស្សនាប្រចាំឆ្នាំរបស់គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា |
||
(សៀមរាប) នាថ្ងៃអង្គារ-ពុធ ៦-៧ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧-១៨ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានរៀបចំអង្គវិបស្សនាប្រចាំឆ្នាំ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពការងារ និងបញ្ហា ប្រឈម ក្នុងឆ្នាំ២០១៩ និងកំណត់អាទិភាពការងារសម្រាប់ឆ្នាំ២០២០ និងពង្រឹងសមត្ថភាព មន្រ្តីបន្ថែមតាមរយៈការផ្លាស់ប្តូរយោបល់ និងចំណេះដឹងលើប្រធានបទសំខាន់ៗដែលពាក់ | ||
|
||
|
||
ជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ Lee Mikyung ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ |
||
(ទីក្រុងប៊ូសាន) បន្ទាប់ពីបានចូលរួមចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ស្ដីពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍រវាងសាធារណរដ្ឋកូរ៉េ និងបណ្ដាប្រទេសអាស៊ានចំនួន៥ និងចូល រួមទិវាប្រចាំឆ្នាំ២០១៩ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៅទីក្រុងប៊ូសាន នាព្រឹកថ្ងៃអង្គារ ១៥រាច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឆ្លៀតឱកាសជួបពិភាក្សាការងារ | ||
ទ្វេភាគីជាមួយលោកជំទាវ Lee Mikyungប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។
...(អានបន្ត)
|
||
|
||
ការអញ្ជើញចូលរួមចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងសាធារណរដ្ឋកូរ៉េនិងបណ្ដាប្រទេសអាស៊ាន | ||
(ទីក្រុងប៊ូសាន) នារសៀលថ្ងៃច័ន្ទ ១៤រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមចុះហត្ថលេខាលើអនុស្សារណៈយោគ យល់ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងសាធារណរដ្ឋកូរ៉េនិងបណ្ដាប្រទេសអាស៊ានចំនួន ៥ គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងហ្វីលីពីន ។ ផ្អែកលើក្របខ័ណ្ឌអនុស្សារណៈនេះ | ||
រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានសន្យាបង្កើនការបើកផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការ ឱ្យបានទ្វេដងដល់
...(អានបន្ត)
|
||
|
||
ជំនួបពិភាក្សាការងារជាមួយលោកស្រី Julie Heckscher មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចសហប្រតិបត្ដិការ អន្ដរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ដ្រាលី | ||
(ភ្នំពេញ) នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និង អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបពិភាក្សា ការងារជាមួយលោកស្រី Julie Heckscher មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចសហប្រតិបត្ដិការ |
||
អន្ដរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ដ្រាលី ។
...(អានបន្ត)
|
||
|
||
ជំនួបសម្ដែងការគួរសមនិង ពិភាក្សាការងារ ជាមួយ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត ថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា |
||
(ភ្នំពេញ) នាថ្ងៃច័ន្ទ ១កើត ខែកត្តិក ឆ្នាំ កុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាអគ្គលេខាធិការ គណ:កម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក)បានអនុញ្ញាតឲ្យឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។ នៅក្នុងជំនួប |
||
នេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថា រាជរដ្ឋាភិបាលសម្រេច
...(អានបន្ត)
|
||
|
||
សន្និសីទអន្តរជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងបរិបទពិភពលោកដែលកំពុងមានការប្រែប្រួល នៃកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ដំណាក់កាលទី IV (RED-IV) | ||
(សៀមរាប) នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានចូលរួមជាគណៈអធិបតីថ្លែងសុន្ទរកថាបើកសន្និសីទអន្តរជាតិស្តីពី ការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋានក្នុងបរិបទពិភពលោកដែលកំពុងមានការប្រែប្រួល នៃកម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ចមូលដ្ឋាន ដំណាក់កាលទី IV (RED-IV) ដែលប្រព្រឹត្តទៅនាថ្ងៃទី៧-៨ ខែតុលា |
||
ឆ្នាំ២០១៩ នៅខេត្តសៀមរាប ។
...(អានបន្ត)
|
||
|
||
ជំនួបជួបពិភាក្សាការងារជាមួយលោកស្រី Pauline Tamesis ប្រធានសម្របសម្រួលប្រព័ន្ធអង្គការ សហប្រជាជាតិ | ||
(ភ្នំពេញ) នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និង អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Pauline Tamesis ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ។ គោលដៅ ចម្បងនៃជំនួបពិភាក្សានេះ គឺពិនិត្យតាមដានវឌ្ឍនភាពនៃសំណើរបស់រាជរដ្ឋាភិបាល ដែល |
||
បានលើកឡើងនៅក្នុងកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រី នៃវេទិកានយោបាយកម្រិតខ្ពស់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
...(អានបន្ត)
|
||
|
||
ជំនួបសំដែងការគួរសមដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើរបៀបវារៈស្តីពីការប្រារព្ធខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិប្រចាំឆ្នាំ២០១៩ | ||
(ភ្នំពេញ) ៖នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និង អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសំដែងការគួរ សមជាមួយ លោក នោ ហ្យន់ជូន (RHO Hyunjun) ប្រធាន តំណាងថ្មីនៃការិយាល័យ សហប្រតិបត្ដិការអន្ដរជាតិកូរ៉េ-KOICA ប្រចាំប្រទេសកម្ពុជា ។ គោលបំណងនៃជំនួបសំដែង |
||
ការគួរសមនេះគឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើរបៀបវារៈស្តីពីការប្រារព្ធខួបលើកទី៣០នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិប្រចាំឆ្នាំ២០១៩
...(អានបន្ត)
|
||
|
||
ជំនួបពិភាក្សាការងារលើសេចក្ដីព្រាងឯកសារទស្សនទានស្ដីពី ផែនការហិរញ្ញប្បទានសម្រាប់វិនិយោគ នៅកម្ពុជា | ||
(ភ្នំពេញ) ៖ នារសៀលថ្ងៃច័ន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និង អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបពិភាក្សា ការងារជាមួយលោក Luke Arnold អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ដ្រាលីប្រចាំ នៅកម្ពុជា និងជាប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្ដិការអន្ដរជាតិអូស្ដ្រាលី។គោលបំណង |
||
នៃជំនួបពិភាក្សានេះគឺដើម្បីផ្លាស់ប្ដូរយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានស្ដីពីផែនការហិរញ្ញប្បទានសម្រាប់វិនិយោគនៅកម្ពុជាឆ្នាំ២០២០-២០២៤។
...(អានបន្ត)
|
||
|
||
ជំនួបពិភាក្សាអំពីការតាមដានវឌ្ឍនភាពនៃសំណើរបស់រាជរដ្ឋាភិបាលដែលបានលើកឡើងក្នុងវេទិកា នយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និង ការត្រៀមខ្លួនសម្រាប់វេទិកា នយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នាខែកញ្ញា ឆ្នាំ ២០១៩ | ||
(ភ្នំពេញ) ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួល ជួបពិភាក្សាការងារជាមួយ លោកស្រី ប៉ូលីន ថាមេស៊ីស អ្នកសម្របសម្រួលប្រព័ន្ធអង្គការ សហប្រជាជាតិ (United Nations Resident Coordinator)។ គោលបំណងនៃជំនួបពិភាក្សា |
||
នេះ គឺផ្ដោតទៅលើរបៀបវារៈមួយចំនួន ដូចជា ការតាមដានវឌ្ឍនភាពនៃសំណើរបស់រាជរដ្ឋាភិបាលដែលបានលើកឡើងក្នុងវេទិកានយោបាយកម្រិតខ្ពស់
...(អានបន្ត)
|
||
|
||
ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Seán Canney រដ្ឋមន្ត្រីនៃសាធារណៈរដ្ឋអៀកឡង់ និងលោក Mourad Wahba ជំនួយការប្រធានគ្រប់គ្រង់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) | ||
(ញ៉ូវយ៉ក) ៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងញ៉ូវយ៉ក ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Seán Canney រដ្ឋមន្ត្រីទទួលបន្ទុកធនធានធម្មជាតិ កិច្ចការសហគមន៍ និងការអភិវឌ្ឍវិស័យ ឌីជីថល នៃសាធារណៈរដ្ឋអៀកឡង់ ។ ជំនួបពិភាក្សាការងារនេះផ្តោតសំខាន់លើការបន្ត កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលអៀកឡង់ពិសេសលើវិស័យកំចាត់មីន និងបេក្ខភាព |
||
របស់អៀកឡង់ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ ២០២១-២០២២ ។
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំកម្រិតរដ្ឋមន្ត្រី នៃវេទិកានយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព | ||
(ញ៉ូវយ៉ក) ៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រី នៃវេទិកា នយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ ការផ្តល់ សិទ្ធិអំណាចជូនប្រជាជន និង ការធានានូវបរិយាប័ន្ន និងសមភាព នៅទីស្នាក់ការអង្គការ សហប្រជាជាតិ នាទីក្រុងញ៉ូវយ៉ក ។ ក្នុងវេទិកានេះ គណៈប្រតិភូកម្ពុជាបានរាយការណ៍អំពី |
||
របាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ឆ្នាំ២០១៩ ស្តីពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ។
...(អានបន្ត)
|
||
|
||
ជំនួបពិភាក្សាការងារ អំពីដំណើរការនៃការរៀបចំយុទ្ធសាស្ត្រថ្មីរបស់ស៊ុយអែតស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិជាមួយកម្ពុជា | ||
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Maria Sargren ឯកអគ្គរាជទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក Samuel Hurtig ភារធារី និងជាប្រធានទទួល បន្ទុកផែ្នកកិច្ចសហប្រតិបត្តិការនៃសា្ថនទូតស៊ុយអែត |
||
ប្រចាំកម្ពុជា ។ គោលដៅចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីដំណើរ ការរៀបចំយុទ្ធសាស្ត្រថ្មីរបស់ស៊ុយអែត
...(អានបន្ត)
|
||
|
||
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ ឈៀង យ៉ាណារ៉ា និងគណៈ ប្រតិភូមកពីខេត្ត Chungcheongbuk-do នៃសាធារណរដ្ឋកូរ៉េ | ||
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃច័ន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និង អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានអនុញ្ញាតឲ្យគណៈប្រតិភូ កូរ៉េ ដឹកនាំដោយ ឯកឧត្ដម Maeng Gyeong Jae អគ្គនាយកនៃការិយាល័យសេដ្ឋកិច្ច និង ពាណិជ្ជកម្មប្រចាំរដ្ឋបាលខេត្ត Chungcheongbuk-do នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែង |
||
ការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់កម្ពុជា ។
...(អានបន្ត)
|
||
|
||
សិក្ខាសាលាបណ្តុះបណ្តាលស្តីពីប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា (Cambodia ODA Database) | ||
(សៀមរាប) ៖ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានសហការជាមួយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រៀបចំសិក្ខា សាលាបណ្តុះបណ្តាលដល់មន្រ្តីបង្គោលរបស់ដៃគូអភិវឌ្ឍន៍ស្តីពីការប្រើប្រាស់ប្រព័ន្ធទិន្នន័យ ហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា (Cambodia ODA Database)ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ២០-២១ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ។សិក្ខាសាលានេះដឹកនាំដោយ ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការរង គ.ជ.នា/ក.អ.ក និង |
||
ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីបង្គោលរបស់ស្ថាប័ន
...(អានបន្ត)
|
||
|
||
ជំនួបពិភាក្សាអំពីការត្រៀមរៀបចំយុទ្ធសាស្ត្ររួមថ្មីរបស់សហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់កម្ពុជា ក៏ដូចជា ពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈម និងវិស័យអាទិភាពរបស់កម្ពុជា | ||
(ភ្នំពេញ) ៖ នារសៀលថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈ-កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ គោលដៅចម្បងនៃជំនួបនេះ គឺដើម្បី ពិភាក្សាអំពីការត្រៀមរៀបចំយុទ្ធសាស្ត្ររួមថ្មីរបស់ |
||
សហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ក៏ដូចជា ពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈម និងវិស័យអាទិភាពរបស់កម្ពុជា
...(អានបន្ត)
|
||
|
||
ជំនួបពិភាក្សាអំពីការត្រៀមរៀបចំការចូលជួបសម្ដែងការគួរសមប្រចាំឆ្នាំរបស់ក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជាមួយសម្ដេចតេជោ នាយករដ្ឋមន្រ្តី | ||
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និង អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(គ.ជ.នា/ក.អ.ក)បានទទួលជួបពិភាក្សាការងារ ជាមួយ លោកស្រី ប៉ូលីន ថាមេស៊ីស អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហ ប្រជាជាតិ (United Nations Resident Coordinator)។ គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីជជែក |
||
អំពីការត្រៀមរៀបចំការចូលជួបសម្ដែងការគួរសមប្រចាំឆ្នាំរបស់ក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជាមួយសម្ដេចតេជោ នាយករដ្ឋមន្រ្តី។
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំត្រៀម សម្រាប់កិច្ចចរចាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៏ រវាង រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឹម៉ង់ | ||
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំកិច្ចប្រជុំ អន្តរក្រសួង ត្រៀមសម្រាប់កិច្ចចរចារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងប៊ែកឡាំង នៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី |
||
អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក)
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការគ្រប់គ្រងកម្មវីធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ | ||
(ភ្នំពេញ)៖ រសៀលថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅវិមានរដ្ឋាភិបាល(ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិ ការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(គ.ជ.នា/ក.អ.ក)ដោយ មានកិច្ចសហការជាមួយស្ថានទូតអូស្ត្រាលី បានរៀបចំកិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការ គ្រប់គ្រងកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (Investing In Infrastructure-3i)។ កិច្ចប្រជុំនេះដឹកនាំរួមគ្នាដោយឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី |
||
និងជាអគ្គលេខាធិការ គ.ជ.នា/ក.អ.ក និងលោក Luke Arnold អនុប្រធានបេសកកម្មនៃស្ថានទូត អូស្ត្រាលីប្រចាំនៅកម្ពុជា និងជាប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការ
អន្តរជាតិអូស្ត្រាលី
...(អានបន្ត)
|
||
|
||
ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកជំទាវ Baek Sook Hee អនុប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ - KOICAប្រចាំការិយាល័យកណ្ដាលនៅទីក្រុងសេអ៊ូល និងលោក Jeong Yun Gil ប្រធានតំណាង ទីភ្នាក់ងារ KOICAប្រចាំកម្ពុជា ។ | ||
នាព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិង អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបពិភាក្សា ការងារជាមួយលោកជំទាវ Baek Sook Hee អនុប្រធានទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិកូរ៉េ - KOICA ប្រចាំការិយាល័យកណ្ដាលនៅទីក្រុងសេអ៊ូល និង |
||
លោក Jeong Yun Gil ប្រធានតំណាង ទីភ្នាក់ងារ KOICAប្រចាំកម្ពុជា
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំលើកទី ១ របស់គណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិសម្រាប់កម្មវិធី អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី ៤ |
||
នាថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារសោមាទេវីអង្គរ ខេត្តសៀមរាប ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តីអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិសម្រាប់កម្មវិធី អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី៤ (Regional Economic Development Programme Phase IV–RED IV) បានដឹកនាំកិច្ចប្រជុំលើកទី ១ ក្នុងឆ្នាំ ២០១៩ របស់គណៈកម្មាធិការដឹក |
||
នាំការងារថ្នាក់ជាតិ សម្រាប់កម្មវិធី RED IV ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម លោក លោកស្រី ដែលជាតំណាងពីក្រសួង និងសា្ថប័នពាក់ព័ន្ធចំនួន ១១,
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំសម្រាប់ពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការអនុវត្តឧបករណ៍និង យន្តការពិគ្រោះយោបល់នៃយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងភាព ជាដៃគូឆ្នាំ២០១៩-២០២៣ | ||
នាព្រឹកថ្ងៃពុធ ១ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១៩ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការរៀបចំកិច្ចប្រជុំសម្រាប់ពិភាក្សាលើ សេចក្តីណែនាំសម្រាប់អនុវត្តឧបករណ៍ និងយន្តការពិគ្រោះយោបល់ នៃយុទ្ធសាស្រ្តស្តីពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូឆ្នាំ ២០១៩-២០២៣ ដែលរៀបចំដោយ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ។ កិច្ចប្រជុំនេះ ដឹកនាំ ដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយក |
||
រដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល, ក្រុមការងារបច្ចេកទេសចម្រុះ, ប្រធានតំណាងប្រចាំប្រទេសរបស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល និងបណ្តាតួអង្គអភិវឌ្ឍន៍ទាំងអស់ពីគ្រប់វិស័យ។
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំរវាងរាជរដ្ឋាភិបាលកម្ពុជានិង អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនស្តីពី ការផ្តល់ សុពលភាពលើផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ | ||
នាព្រឹកថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រជុំកិច្ចប្រជុំរវាងរាជរដ្ឋាភិបាល និងអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA)ដើម្បីផ្ដល់សុពលភាព លើសេចក្តីផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ (Country Programme Action Plan-equivalent 2019-2023) ។ កិច្ចប្រជុំនេះដឹកនាំរួមគ្នាដោយ ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការរង គ.ជ.នា/ក.អ.ក និងលោកស្រី Rizvina de Alwis ប្រធានស្ថាន |
||
តំណាងតំណាងអង្គកា UNFPA ប្រចាំកម្ពុជា ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងជាន់ខ្ពស់ និងមន្រ្តីជំនាញ
តាមបណ្តាក្រសួង/ស្ថាប័នរាជរដ្ឋាភិបាល ទីប្រឹក្សា ជំនាញការបម្រើការឱ្យអង្គការ UNFPA ប្រចាំកម្ពុជា ផងដែរ ។
គោលដៅចម្បងនៃ កិច្ចប្រជុំនេះគឺដើម្បីផ្ដល់សុពលភាព និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣។
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដានវឌ្ឍនភាពលើកទី ២ ឆ្នាំ២០១៦-២០១៨ នៃការអនុវត្តយុទ្ធសាស្រ្តរួមអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់កម្ពុជា ឆ្នាំ២០១៤-២០១៩ | ||
នាថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍តាមដានវឌ្ឍនភាពលើកទី ២ ឆ្នាំ២០១៦ -២០១៨ នៃការអនុវត្តយុទ្ធសាស្រ្តរួមអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០១៤-២០១៩ ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈ- កម្មាធិការនីតិសម្បទា និង អភិវឌ្ឍន៍ |
||
កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
និង ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលចំនួន ២៥ និងឯកអគ្គរដ្ឋទូត, មន្ត្រីជាន់ខ្ពស់នៃស្ថានទូត, និងប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៃសហភាពអឺរ៉ុប បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងស្វីសប្រមាណ ១២ ប្រទេស ។
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិនៃ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP Executive Board) និងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិនៃមូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន (UNFPA Executive Board) | ||
ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP Executive Board) និងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិនៃមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA Executive Board) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ |
||
គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងឯកសារកម្មវិធីសហប្រតិបត្តិការរបស់ UNDP និងឯកសារកម្មវិធីសហប្រតិបត្តិការរបស់ UNFPA សម្រាប់កម្ពុជា ឆ្នាំ២០១៩-២០២៣ ។
ឯកសារកម្មវិធីសហប្រតិបត្តិការរបស់ UNDP សម្រាប់កម្ពុជា ឆ្នាំ២០១៩-២០២៣ នេះ បានកំណត់ការគាំទ្រលើវិស័យ អាទិភាពចំនួន ៣ រួមមាន ៖ ១) ការពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច, ២) ការលើកកម្ពស់ការរស់នៅប្រកបដោយចីរភាព និង ៣) ការលើកកម្ពស់ការចូលរួម និងគណនេយ្យភាព ។ ចំណែកឯ ឯកសារកម្មវិធីសហប្រតិបត្តិការរបស់ UNFPA ផ្តោតការគាំទ្រលើ អាទិភាពចំនួន ៣ រួមមាន ៖ ១) សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ, ២) យុវវ័យ និងយុវជន និង ៣) ឌីណាមិកប្រជាសាស្រ្ត ។ ឯកសារកម្មវិធីទាំងពីរនេះ បានតម្រឹមយ៉ាងល្អប្រសើរទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។
...(អានបន្ត)
|
||
|
||
ជំនួបពិភាក្សាការងាររវាងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុក ជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
(គ.ជ.នា/ក.អ.ក) ជាមួយលោក Franck Viault ប្រធានទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការ នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា |
||
នារសៀលថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយតំណាងសហភាពអឺរ៉ុប និងដៃគូ អឺរ៉ុបប្រចាំកម្ពុជា ដឹកនាំដោយលោក Franck Viault ប្រធានទទួលបន្ទុកផ្នែកកិច្ច |
||
សហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ។
គោលដៅចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើសេចក្តីព្រាង របាយការណ៍ត្រួតពិនិត្យ វឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តរួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ២០១៤-២០១៨ និងផ្លាស់ប្តូរ យោបល់លើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ។
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការដឹកនាំគម្រោងភាពជាដៃគូសម្រាប់កិច្ចអភិវឌ្ឍន៍ដោយផ្តោត លើលទ្ធផល | ||
នាថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការ ដឹកនាំគម្រោង ភាពជាដៃគូសម្រាប់កិច្ចអភិវឌ្ឍន៍ដោយផ្តោត លើលទ្ធផល ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគម្រោងភាពជាដៃគូសម្រាប់ |
||
កិច្ចអភិវឌ្ឍន៍ដោយផ្តោតលើលទ្ធផល និងមានការចូលរួម ពីតំណាងដៃគូអភិវឌ្ឍន៍ចំនួន ៥ ដែលជាសមាជិកគណៈកម្មាធិការដឹកនាំគម្រោង រួមមាន៖ UNDP, សហភាពអឺរ៉ុប, អូស្រ្តាលី, ស៊ុយអ៊ែត និងសហរដ្ឋអាមេរិក ព្រមទាំងមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបប្រមាណ ៤០ រូប ។ គោលបំណងចម្បងនៃកិច្ចប្រជុំ នេះ គឺដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងការអនុវត្តគម្រោងសម្រាប់ឆ្នាំ២០១៨ និងអនុម័តលើផែនការសកម្មភាព និង ផែនការថវិកាសម្រាប់ឆ្នាំ២០១៩ ។
...(អានបន្ត)
|
||
|
||
ជំនួបពិភាក្សាការងាររវាងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុក ជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ជាមួយឯកឧត្តម Václav Bálek អគ្គនាយកទទួលបន្ទុក កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងជំនួយមនុស្សធម៌នៃក្រសួងការបរទេស នៃសាធារណរដ្ឋឆែក |
||
នារសៀលថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសម្តែង ការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Václav Bálek អគ្គនាយកទទួលបន្ទុក |
||
កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំនួយមនុស្សធម៌នៃក្រសួងការបរទេស នៃសាធារណរដ្ឋឆែក
និងអមដំណើរដោយឯកឧត្តម Marek Libřicky ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ក្នុងឱកាសបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ។ គោលដៅចម្បងនៃជំនួបនេះ គឺដើម្បីពិនិត្យ និងពិភាក្សា លើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីរបស់សាធារណរដ្ឋឆែកសម្រាប់កម្ពុជា ឆ្នាំ២០១៨-២០២៣ (Bilateral Development Cooperation Programme of the Czech Republic for Cambodia 2018-2023) ដែលត្រូវបានប្រកាស ឱ្យអនុវត្តជាផ្លូវការនាខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ព្រមទាំងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីឱ្យកាន់តែប្រសើរ ។
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំអន្តរក្រសួងពិគ្រោះយោបល់លើសេចក្តីព្រាងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ នៃប្រព័ន្ធអង្គការសហប្រជាជាតិ ឆ្នាំ២០១៩-២០២៣ (United Nations Development Assistance Framework- UNDAF 2019-2023) |
||
ព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានរៀបចំកិច្ចប្រជុំអន្តរក្រសួងពិគ្រោះយោបល់ លើសេចក្តីព្រាងក្របខណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការ សហប្រជាជាតិ ឆ្នាំ២០១៩-២០២៣ (United Nations Development Assistance Framework-UNDAF 2019-2023) ។ |
||
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក)
ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់ និងមន្រ្តីជំនាញប្រមាណ ៧០ រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលចំនួន ២៩ ដែលមានកិច្ចសហប្រតិបត្តិការ ជាមួយភ្នាក់ងារអង្គការសហប្រជាជាតិ ។ គោលដៅចម្បង នៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សា និងប្រមូលនូវអនុសាសន៍សម្រាប់ជាធាតុចូលលើសេចក្តីព្រាងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការ សហប្រជាជាតិ ឆ្នាំ២០១៩-២០២៣ ។
...(អានបន្ត)
|
||
|
||
កិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣ | ||
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៨ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការរៀបចំកិច្ចពិគ្រោះយោបល់លើ សេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣ ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា |
||
និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញមកពីក្រសួង និងស្ថាប័នរបស់ រាជរដ្ឋាភិបាលកម្ពុជា, តំណាងក្រុមការងារបច្ចេកទេសចម្រុះ, ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ គោលដៅចម្បងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ, ពិភាក្សា និងផ្តល់មតិយោបល់បន្ថែមពីសំណាក់ស្ថាប័នពាក់ព័ន្ធលើសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣ ដែលរៀបចំដោយគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ។
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ | ||
នាថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក
ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨
នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី
កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា
និង រដ្ឋាភិបាលសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់។
ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា
រដ្ឋមន្រ្តីប្រតិភូ
អមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា |
||
និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការ ចូលរួមពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលចំនួន២៣ ។
ចំណែកឯ ភាគីអាល្លឺម៉ង់ដឹកនាំដោយ លោក Björn Schildbergអនុប្រធានទទួលបន្ទុកកិច្ចការតំបន់ចិន អាស៊ីកណ្តាល អាស៊ីបូព៌ា ឡាវ និងកម្ពុជា
នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ និងមានការចូលរួមពីឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា មន្រ្តីជាន់ខ្ពស់សា្ថនទូតអាល្លឺម៉ង់ តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងតំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ សរុបទាំងអស់ប្រមាណ ១០០ រូប ។
...(អានបន្ត)
|
||
|
||
ការចូលរួមរបស់គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចប្រជុំភាពជាដៃគូសកលស្ដីពីការលើកកម្ពស់ភាពស័ក្ដសិទ្ធិសម្រាប់អនុវត្តរបៀបវារៈឆ្នាំ២០៣០ | ||
ក្នុងនាមជាអ្នកសម្របសម្រួលថ្នាក់ជាតិ សម្រាប់ការធ្វើអង្កេតភាពជាដៃគូសកលទីក្រុង ប៊ូសានស្តីពីភាពស័ក្តសិទ្ធិក្នុងកិច្ចអភិវឌ្ឍន៍ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំភាពជា ដៃគូសកលស្ដីពី "ការលើកកម្ពស់ភាពស័ក្ដសិទ្ធិសម្រាប់អនុវត្តរបៀបវារៈឆ្នាំ២០៣០" ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០១៨ នាទីក្រុងប៉ារីស ប្រទេសបារាំង ។ |
||
គោលដៅចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីចែករំលែកបទពិសោធន៍, វឌ្ឍនភាព និងបញ្ហាប្រឈមរបស់ប្រទេសនីមួយៗក្នុងការគាំទ្រដល់ដំណើរការនៃការធ្វើអង្កេត ភាពជាដៃគូសកលទីក្រុងប៊ូសានឆ្នាំ២០១៨ប្រកបដោយជោគជ័យ និងជាវេទិកាសម្រាប់កិច្ចពិភាក្សាគោលនយោបាយស្តីពីការលើកកម្ពស់របៀបវារៈភាពស័ក្ដសិទ្ធិ និងកំណត់វិស័យអាទិភាពជាយុទ្ធសាស្រ្តឆ្ពោះទៅការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
...(អានបន្ត)
|
||
|
||
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី ៤ (Regional Economic Development Program Phase IV - RED IV) | ||
នាព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំពិធីចុះហត្ថលេខារវាងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងលោក Günter W. Riethmacher ប្រធានទីភា្នក់ងារ |
||
សហប្រតិបតិ្តការបចេ្ចកទេសអាល្លឺម៉ង់ (GIZ) និងលោក Stefan Hanselmann ប្រធានដឹកនាំកម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី ៤ នៃ ទីភា្នក់ងារ GIZ លើកិច្ចព្រមព្រៀងអនុវត្តន៍កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី ៤ (Regional Economic Development Program Phase IV - RED IV) ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការរបស់សាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ និងសហព័ន្ធស្វីស ដោយមានការចូលរួមពីតំណាងសា្ថនទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំ កម្ពុជា, ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (SDC) និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងឯកសារកម្មវិធីប្រចំាប្រទេសឆ្នាំ ២០១៩-២០២៣ (Country Program Document-CPD 2019-2023) | ||
នាព្រឹកថ្ងៃពុធ ១៥កើត ខែ បឋមសាធ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងឯកសារកម្មវិធីប្រចំាប្រទេសឆ្នាំ ២០១៩-២០២៣ (Country Program Document-CPD 2019-2023)។ |
||
កិច្ចប្រជុំនេះ ដឹកនាំរួមគ្នាដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក Nick Beresford នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសមកពីបណ្តាក្រសួង/ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា៖ ស៊ុយអ៊ែត អាមេរិក អូស្រ្តាលី ស្វីស សហគមន៍អឺរ៉ុប ធនាគារអភិវឌ្ឍន៍ស៊ី និងធនាគារពិភពលោក ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សា រវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការ UNDP ដើម្បីផ្តល់ធាតុចូលបន្ថែម លើសេចក្តីព្រាងឯកសារកម្មវិធីប្រចាំប្រទេស ឆ្នាំ ២០១៩ -២០២៣ ។
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិលើកទី ៥ នៃកម្មវិធីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី ៣ (Regional Economic Development Program Phase III - RED III) | ||
នាថ្ងៃព្រហស្បតិ៍ ២ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធស័ករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីរួមខេត្តសៀមរាប ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិលើកទី ៥ នៃកម្មវិធីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី ៣ |
||
(Regional Economic Development Program Phase III - RED III)
និងការប្រកាសឱ្យដំណើរការកម្មវិធី RED IV។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោក លោកស្រី តំណាងពីក្រសួង-សា្ថប័នពាក់ព័ន្ធចំនួន ៨, តំណាងរដ្ឋបាលខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, តំណាងសា្ថនទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, តំណាងទីភា្នក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងមន្រ្តីកម្មវិធី RED សរុបប្រមាណ ១០០ រូប ។
...(អានបន្ត)
|
||
|
||
អនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋឆែក | ||
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន |
||
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម MAREK LIBŘICKÝ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ។
ក្នុងឱកាសនេះដែរ ដើម្បីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់សាធារណរដ្ឋឆែក សម្រាប់កម្ពុជា ឆ្នាំ ២០១៨-២០២៣ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋឆែក តំណាងឱ្យរដ្ឋាភិបាលសាធារណរដ្ឋឆែក ។ គោលដៅចម្បងនៃកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេ្វភាគីសម្រាប់រយៈពេល ៦ ឆ្នាំ នេះ គឺដើម្បីផ្តល់ការគាំទ្រលើវិស័យចំនួន ៣ គឺ ១) វិស័យសុខាភិបាល២) វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ៣) វិស័យទឹកសា្អត និងអនាម័យ ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ហិរញ្ញប្បទានដែលគ្រោងនឹងផ្តល់ដោយភាគីឆែកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ គឺមានប្រមាណ ១,៥ លានដុលា្លរអាមេរិក ក្នុងមួយឆ្នាំ និងរំពឹងថានឹងមានការកើនឡើងសម្រាប់ឆ្នាំបន្តបន្ទាប់ ។
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងកម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ(Investing In Infrastructure - 3i) | ||
រសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានរដ្ឋាភិបាល (ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយមានកិច្ចសហការជាមួយស្ថានទូតអូស្ត្រាលីបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការ |
||
គ្រប់គ្រងកម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (Investing In Infrastructure - 3i)។ កិច្ចប្រជុំនេះដឹកនាំរួមគ្នាដោយឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គ.ជ.នា/ក.អ.ក និងលោកស្រី Ruth Stewart អនុប្រធានបេសកកម្មនៃ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងជាប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិអូស្ត្រាលី និងមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ឯកឧត្តមរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រី បច្ចេកទេសទាំងខាងកម្ពុជា និងអូស្ត្រាលី។
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការ អភិវឌ្ឍន៍ផ្លូវការរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលជប៉ុន | ||
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានរដ្ឋាភិបាល (ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំកិច្ចប្រជុំពិគ្រោះ |
||
|
||
|
||
សិក្ខាសាលាស្តីពីការកំណត់យុទ្ធសាស្ត្រអាទិភាពក្របខ័ណ្ឌហិរញ្ញប្បទានសហ ប្រតិបត្តិការអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ ឆ្នាំ ២០១៩-២០២៣ | ||
នារសៀលថ្ងៃអង្គារ៍ ១៥ រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana Hotel) ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានរៀបចំសិក្ខាសាលាស្ដីពីការកំណត់យុទ្ធសាស្ត្រអាទិភាព ក្នុងការរៀបចំឯកសារក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ |
||
ឆ្នាំ ២០១៩-២០២៣ (United Nation Development Assistance- UNDAF )។
អង្គសិក្ខាសាលាត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) រួមជាមួយលោកជំទាវ Claire Van der Vaeren ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ អង្គសិក្ខាសាលានេះ មានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្តីបច្ចេកទេស តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាលកម្ពុជា មានចំនួន ២៤ ក្រសួង/ស្ថាប័ន ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជាទាំងអស់ ដៃគូអភិវឌ្ឍន៍ពហុភាគីនិងទ្វេភាគី អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នអ្នកសិក្សាស្រាវជ្រាវ ផងដែរ។
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយលើកទី ៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ | ||
នារសៀលថ្ងៃ ព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៧ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយលើកទី ៣ រវាងរាជរដ្ឋាភិបាលកម្ពុជា
|
||
និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ
ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។ ភាគីមិត្តដឹកនាំដោយឯកឧត្តម Jeong Jin-kyu អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការនៃក្រសួងការបរទេសកូរ៉េ អមដោយសមាជិកអញ្ជើញមកពីទីស្នាក់ការកណ្តាល រួមមានតំណាងក្រសួងយុទ្ធសាស្ត្រនិងហរិញ្ញវត្ថុ តំណាងមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់កូរ៉េ (EDCF) និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ។ រីឯភាគីកម្ពុជារួមមាន ឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញតំណាងឱ្យក្រសួងនិងស្ថាប័ន ១៨ របស់រាជរដ្ឋាភិបាល សរុបទាំងអស់ចំនួន ៦០ រូប ។ កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងស្របពេលដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្រារព្ធខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ ។
...(អានបន្ត)
|
||
|
||
ពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ឆ្នាំ ២០១៧-២០១៨ | ||
នាព្រឹកថៃ្ងច័ន្ទ ទី ៣០ ខែ តុលា ឆ្នាំ ២០១៧ នៅវិមានរដ្ឋាភិបាល ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំពិធីចុះហត្ថលេខារវាង ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា តំណាងឳ្យរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លើកិច្ចព្រមព្រៀងស្តីពី
|
||
កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ
និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ឆ្នាំ ២០១៧-២០១៨ ដោយមានវត្តមាន ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រីជាប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងមន្ត្រីស្ថានទូតអាល្លឺម៉ង់ អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ ។
កិច្ចព្រមព្រៀងទាំង ២ មានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៣៦,៨០ លានអឺរ៉ូ (សមមូលនឹង ៤០,៥០ លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ ២០១៧-២០១៨ ។ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ឆ្នាំ ២០១៧-២០១៨ មានហិរញ្ញប្បទានចំនួន ១៦ លានអឺរ៉ូ
និង កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសឆ្នាំ ២០១៧-២០១៨ មានហិរញ្ញប្បទានចំនួន ២០,៨០ លានអឺរ៉ូ ។
...(អានបន្ត)
|
||
|
||
កិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធស្វីស ស្តីពីសេចក្តីព្រាងយុទ្ធសាស្ត្រសហប្រតិបត្តិការស្វីសសម្រាប់កម្ពុជា ឆ្នាំ ២០១៨-២០២១ | ||
នាថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) មានរៀបចំកិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធស្វីស ស្តីពីសេចក្តីព្រាងយុទ្ធសាស្ត្រសហប្រតិបត្តិការស្វីសសម្រាប់កម្ពុជា ឆ្នាំ ២០១៨-២០២១ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់មេគង្គ (Swiss Mekong Region Cooperation Strategy 2018-2021) ។
|
||
ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយមានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តមរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងមន្ត្រីបច្ចេកទេសជាតំណាងមកពីក្រសួង/ស្ថាប័នចំនួន ១៤ ដែលមានកិច្ចសហប្រតិបត្តិការជាមួយស្វីស ។ រីឯគណៈប្រតិភូសហព័ន្ធស្វីស ដឹកនាំដោយលោកស្រី Rehel Boesch ប្រធានទីភ្នាក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងមន្ត្រីបច្ចេកទេសតាមផ្នែកនីមួយៗនៃទីភ្នាក់ងារ SDC ។
គោលដៅចម្បងនៃកិច្ចពិគ្រោះយោបល់នេះ គឺផ្តោតការពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រសហប្រតិបត្តិការស្វីសសម្រាប់កម្ពុជាឆ្នាំ ២០១៨-២០២១ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់មេគង្គ ដែលបានរៀបចំឡើងដើម្បីបំពេញបន្ថែមលើយុទ្ធសាស្ត្រដំណាក់កាលទី ១ ឆ្នាំ ២០១៣-២០១៧ ។
...(អានបន្ត)
|
||
|
||
កិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ | ||
នាថ្ងៃទី ០៤-០៥ ខែ មេសា ឆ្នាំ ២០១៧ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) មានរៀបចំកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយមានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
|
||
អគ្គនាយក និងមន្ត្រីបច្ចេកទេសជាតំណាងមកពីក្រសួង/ស្ថាប័នចំនួន ១៨ ដែលមានកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់ ។រីឯគណៈប្រតិភូអាល្លឺម៉ង់ដឹកនាំដោយលោក Klaus Supp ប្រធានទទួលកិច្ចការតំបន់ចិន អាស៊ីកណ្តាល អាស៊ីបូព៌ា ឡាវ និងកម្ពុជា នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ អមដោយឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងមន្ត្រីជំនាញ ។ គោលដៅចម្បងនៃកិច្ចចរចាលើកនេះ គឺផ្តោតសំខាន់លើការពិភាក្សាពីវឌ្ឍនភាព បញ្ហាប្រឈមក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការកំណត់ទិសដៅសម្រាប់បណ្តាឆ្នាំខាងមុខ ។
...(អានបន្ត)
|
||
|
||
រៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងកម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (Investing In Infrastructure - 3i) | ||
នារសៀលថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៧ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិ សម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយមានកិច្ចសហការជាមួយ ស្ថានទូតអូស្ត្រាលី បាន រៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងកម្មវិធីការវិនិយោគក្នុង វិស័យហេដ្ឋារចនាសម្ព័ន្ធ (Investing In Infrastructure - 3i) ។ កិច្ចប្រជុំ នេះដឹកនាំរួមគ្នាដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា
|
||
និងអភិវឌ្ឍន៍កម្ពុជា និង លោកស្រី Ruth Stewart អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងជាប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការ អន្តរជាតិអូស្ត្រាលី និងមានការចូលរួមពីឯកឧតម្តរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ឯកឧត្តមរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីបច្ចេកទេសទាំងខាងកម្ពុជា និងអូស្ត្រាលី ។
...(អានបន្ត)
|
||
|
||
កិច្ចប្រជុំប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំ កម្ពុជាដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងឆ្នាំ ២០១៦នៃការអនុវត្ត ក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ អភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិឆ្នាំ ២០១៦-២០១៨ (UNDAF 2016-2018) និងកំណត់សកម្មភាពអាទិភាពសម្រាប់ឆ្នាំ ២០១៧ ។ | ||
នាព្រឹកថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៧ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាកម្ពុជា (គ.ជ.នា/ក.អ.ក) សហការជាមួយការិយាល័យសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងឆ្នាំ ២០១៦ នៃការអនុវត្តក្របខ័ណ្ឌ
|
||
ហិរញ្ញប្បទាន សហប្រតិបត្តិការអភិវឌ្ឍន៍ នៃប្រព័ន្ធអង្គការសហប្រជាជាតិឆ្នាំ
២០១៦-២០១៨ (UNDAF 2016-2018) និងកំណត់សកម្មភាពអាទិភាពសម្រាប់ឆ្នាំ ២០១៧ ។កិច្ចប្រជុំនេះ ត្រូវបានដឹកនាំរួមគ្នាដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ Claire Van der Vaeren ប្រធានអ្នកសម្របសម្រួលនៃប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្តីបច្ចេកទេស ដែលជាតំណាងមកពីក្រសួង/ស្ថាប័នចំនួន ២៦ ។ ...(អានបន្ត)
|
||
|
||
កិច្ចប្រជុំប្រចាំឆ្នាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និង អង្គការ UNFPA ស្តីពី វឌ្ឍនភាពនៃការអនុវត្ត <<ផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ ២០១៦-២០១៨>> | ||
នាព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) សហការជាមួយ អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បានរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និង អង្គការ UNFPA ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្ត ផែនការសកម្មភាពកម្មវិធី អភិវឌ្ឍន៍ប្រចាំប្រទេស
|
||
ឆ្នាំ ២០១៦-២០១៨ (CPAP 2016-2018)។ កិច្ចប្រជុំនេះដឹកនាំរួមគ្នាដោយ ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការរង គ.ជ.នា/ក.អ.ក និង លោកជំទាវ Ms. Catherine Breen Kamkong ប្រធានស្តីទីអង្គការ UNFPA ប្រចាំកម្ពុជា ។ កិច្ចប្រជុំនេះក៍មានការចូលរួមពីលោកជំទាវ ឯកឧត្តម មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសតាមបណ្តាក្រសួង/ ស្ថាប័នរាជរដ្ឋាភិបាល រួមទាំងបុគ្គលិកជាន់ខ្ពស់ ទីប្រឹក្សា ជំនាញការនៃអង្គការ UNFPA ប្រចាំកម្ពុជាផងដែរ ។ ...(អានបន្ត)
|
||
|
||
ការជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណះប្រតិភូ នៃក្រសួងការបរទេសស៊ុយអ៊ែត | ||
នាថ្ងៃព្រហស្បតិ៍ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគូរសម និងពិភាក្សាការងារជាមួយលោកជំទាវ Ulrika Modéer រដ្ឋលេខាធិការទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃក្រសួងការបរទេសស៊ុយអ៊ែត
|
||
និងលោកជំទាវ Maria Sargren
ឯកអគ្គរាជ |
||
|
||
សិក្ខាសាលាស្តីពីការធ្វើអង្កេតលើសំណើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការកូរ៉េ សម្រាប់ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៦ | ||
នាព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ៩:០០ ព្រឹក នៅវិមានរដ្ឋាភិបាល (ទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) បានរៀបចំសិក្ខាសាលាស្តីពីការ ធ្វើ អង្កេត (Request Survey Workshop) សម្រាប់រៀបចំសំណើគម្រោងក្នុងក្រប ខ័ណ្ឌ ហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំ ២០១៨ ។
|
||
|
||
|
||
សិក្ខាសាលាស្តីពីការធ្វើអង្កេតលើសំណើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japan's ODA Request Survey Workshop) សម្រាប់ឆ្នាំ ២០១៧ | ||
នាព្រឹកថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានកិច្ចសហការជាមួយស្ថានទូតជប៉ុន និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំសិក្ខាសាលាស្តីពីការធ្វើអង្កេត លើសំណើសុំហិ រញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japan's ODA Request Survey Workshop) សម្រាប់ឆ្នាំ ២០១៧ ។
|
||
|
||
|
||
កិច្ចប្រជុំពិគ្រោះយោប់លើរបាយការណ៍ស្តីពីការត្រួតពិនិត្យ
និងវាយតម្លៃវឌ្ឍនភាព
ឆ្នាំ ២០១៤-២០១៥ នៃការអនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ ២០១៤-២០១៨ វិមានរដ្ឋាភិបាល, ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៦ |
||
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៨ ខែ មេសា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើរបាយការណ៍ ស្តីពីការត្រួតពិនិត្យ និង វាយ តម្លៃវឌ្ឍន; ភាព ប្រចាំឆ្នាំ ២០១៥ នៃការអនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ច សហប្រតិ បត្តិការ អភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ ២០១៤-២០១៨ ។ |
||
|
||
|
||
ពិធីចុះហត្ថលេខារវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ខអាមេរិកលើកិច្ច ព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់អនុវត្តកម្មវិធី <<កសិកម្ម និងបរិស្ថាន>> និង <<សុខភាពសាធារណៈ និងការអប់រំ>> វិមានរដ្ឋាភិបាល ភ្នំពេញ, ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ | ||
សេចក្តីថ្លែងសុន្ទរកថាក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ...(អានបន្ត) (Download Speech in English) |
||
|
||
កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងកម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ | ||
|
||
និងជាអគ្គលេខាធិការ
គ.ជ.នា/ក.អ.ក និង លោកស្រី
Ruth Stewart
អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា
និងជាប្រធានទទួលបន្ទុក
កិច្ចសហប្រតិបត្តិការ អន្តរជាតិអូស្ត្រាលី ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ឯកឧត្តមរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឯកឧត្តម
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងមន្ត្រីបច្ចេកទេសទាំងខាងកម្ពុជា និងអូស្ត្រាលី
ព្រមទាំងប្រធាននិងមន្ត្រីគ្រប់គ្រង កម្មវិធីបានចូលរួមក្នុង
កិច្ចប្រជុំនេះ ។ |
||
|
||
កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពីភាពជាដៃគូ និងសុខដុមនីយកម្ម វិមាន រដ្ឋាភិបាល ភ្នំពេញ, ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ | ||
នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ០៣:០០ នាទី នៅវិមានរដ្ឋាភិបាល ទីស្តី ការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា បានរៀប ចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពី ភាពជាដៃគូ និងសុខដុមនីយកម្ម (Partnership and Harmonization TWG) ក្រោមអធិបតីភាពឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា |
||
នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ។ កិច្ចប្រជុំនេះទទួលបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ តំណាង ក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល លេខាធិការដ្ឋាន និងមន្ត្រីបង្គោលរបស់ក្រុមការងារ បច្ចេកទេសចម្រុះទាំង ១៩ វិស័យ និងប្រធានស្ថាប័នតំណាងដៃ គូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី ព្រមទាំងតំណាងសង្គម ស៊ីវិលប្រមាណ ៨០ រូប ។ កិច្ចប្រជុំនេះមានគោលដៅចម្បងដើម្បី ...(អានបន្ត) | ||
|
||
កិច្ចប្រជុំពិនិត្យប្រចាំឆ្នាំរវាងរាជរដ្ខាភិបាលកម្ពុជានិងប្រព័ន្ធអង្គការសហប្រជាជាតិស្តីពី "ក្របខ័ណ្ខហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិ ឆ្នាំ ២០១១-២០១៥" | ||
នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា) មានរៀបចំ កិច្ចប្រជុំរវាងរាជរដ្ឋាភិបាល និងប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងឆ្នាំ ២០១៥ នៃការអនុវត្តក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិ ឆ្នាំ ២០១១-២០១៥(UNDAF |
||
2011-2015)និងកំណត់សកម្មភាពឤទិភាពរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ ២០១៦ ។ កិច្ចប្រជុំ នេះត្រូវបានដឹកនាំរួមគ្នាដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ Claire Van der Vaeren ប្រធានអ្នកសម្របសម្រួលនៃ ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។ ...(អានបន្ត) | ||
|
||
ពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ លើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងបច្ចេកទេស ឆ្នាំ ២០១៥-២០១៦ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសឆ្នាំ ២០១៥ សម្រាប់អនុវត្តគំនិតផ្តួចផ្តើមពិសេស ពិភពលោកមួយគ្មានភាពអត់ឃ្លាន |
||
នាព្រឹកថ្ងៃ ពុធទី ០៩ ខែ
មីនា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានរៀបចំពិធីចុះហត្ថលេខា រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ គាត ឈន់ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជានិងឯកឧត្តម |
||
Joachim Baron Von Marschall
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាតំណាងឱ្យរាជរដ្ឋាភិ
បាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
លើកិច្ចព្រមព្រៀងស្តី ពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុឆ្នាំ ២០១៥-២០១៦, កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសឆ្នាំ ២០១៥-២០១៦ និងកិច្ចព្រមព្រៀងស្តីពីកិច្ច សហប្រតិបត្តិការបច្ចេកទេសឆ្នាំ២០១៥ សម្រាប់អនុវត្តគំនិតផ្តួចផ្តើមពិសេសស្តីពី "ពិភពលោកមួយគ្មានភាពអត់ឃ្លាន"។ ...(អានបន្ត) |
||
|
||
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលរៀបចំដោយអង្គការសហប្រជាជាតិសម្រាប់កិច្ចអភិវឌ្ឍន៍
(UNDP) នៅទីក្រុងញូវយ៉ក នា ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦
ដែលជាថ្ងៃរំលឹកខួប
លើកទី៥០ នៃកំណើត UNDP |
||
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទានិង អភិវឌ្ឍ ន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីដែលរៀបចំដោយអង្គការសហប្រជាជាតិសម្រាប់កិច្ចអភិវឌ្ឍន៍ (UNDP) នៅ |
||
ទីក្រុងញូវយ៉ក,
នា
ថ្ងៃទី២៤
ខែកុម្ភៈ ឆ្នាំ២០១៦ ដែលជាថ្ងៃ រំលឹកខួបលើកទី ៥០ នៃកំណើត
UNDP។ គោលដៅចម្បង នៃកិច្ចប្រជុំគឺ....(អានបន្ត) |